ក្រោយ​ទទួល​តំណែង​ទូត​សុឆន្ទៈ​ ​រុន​ ​ណា​កូ​ ​និង​កញ្ញា​ ​ភី​ ​សម័យ​ ​ត្រូវ​បាន​ម្ចាស់​គម្រោង​ដីធ្លី​មួយ​កន្លែង​ពិចារណា​ឱ្យធ្វើ​ជា​អ្នកតំណាង​ផ្សព្វផ្សាយ​

​នា​ថ្ងៃទី​ ​28​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​គេ​បានឃើញ​វត្តមាន​ ​ទូត​សុ​ឆន្ទះ២រូប​របស់​គ្រួសារ​តារា​កម្ពុជា​មាន​ ​លោក​ ​រុន​ ​ណា​កូ​ ​និង​កញ្ញា​ ​ភី​ ​សម័យ​ ​បាន​បង្ហាញខ្លួន​ជា​សិល្បករ​កិត្តិយស​ ​ក៏ដូចជា​តារា​ល្បី​ជាច្រើន​ទៀត​ ​ដូចជា​ ​អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​លោក​ ​ជា​ ​វិបុល​ ​តារាចម្រៀង​សក់​សំពង​លោក​ ​វី​ ​ជីវ័ន្ត​ ​ក្រុម​សម្ដែង​របស់​លោក​ ​រតនៈ​ ​វិបុល​ ​និង​ ​តារា​សម្ដែង​ភេទ​ទី៣​ ​លោក​ ​គុន​ ​រៀម​រតនៈ អ្នកនាង ឡេង មុន្នីរចនា បាន​ចូលរួម​​ក្នុង​ពិធី​បើក​សម្ពោធ​បើក​គម្រោង​ដី​ឡូ​តិ៍​ទី២របស់​ក្រុមហ៊ុន​មាន​ពេជ្រ​ ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ៤១​ ​ម្ដុំ​ស្ពាន​គុណគ្រូ​ ​។​

​ក្រៅពី​មើលឃើញ​តារា​សិល្បៈ​ចូលរួម​ច្រើន​នាក់​ចូលរួម​ពិធី​នេះ​ហើយ​ ​គេ​កត់សម្គាល់​ឃើញថា​ ​តារា​សម្ដែង២រូប​ដែល​ទើប​លើក​ពាន​ប្រកួត​ឈុត​បុរាណ​ ​និង​ជា​ទូត​សុ​ឆន្ទះ​របស់​គ្រួសារ​តារា​កម្ពុជា​ ​លោក​ ​រុន​ ​ណា​កូ​ ​និង​ ​កញ្ញា​ ​ភី​ ​សម័យ​ ​បាន​បង្ហាញ​ពី​ការ​ចាប់​អា​រម្ម​ណ៍យ​លើ​វិស័យ​ដីធ្លី​មួយ​នេះ​ ​ក្រោយ​អ្នក​ទាំងពីរ​មានឱកាស​បង្ហាញខ្លួន​សម្ពោធ​គម្រោង​ដី​ឡូ​តិ៍ដ៍​ធំ​របស់​ក្រុមហ៊ុន​មួយ​នេះ​។​ ​អ្នក​ទាំងពីរ​ក៏​ក្លាយជា​តារា​រះ​ថ្មី​ ​ដែល​ទាក់ទាញ​ឱ្យ​ម្ចាស់​ ​ជំនួញ​មួយ​លើ​វិស័យ​មួយ​នេះ​ ​ចាប់អារម្មណ៍​ផង​ដែរ​។​

លោ​ក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​ប្រចាំឆ្នាំ២០១៨​ ​និង​ជា​ម្ចាស់​ពាន​ប្រជាប្រិយ​ភាព​ប្រចាំឆ្នាំ២០១៩​ ​ដែល​ជា​ឋ​ទូត​សុឆន្ទៈ​មួយ​រូប​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ជំនួញ​ដី​ឡូ​តិ៍​គឺជា​អ្វី​ដែល​លោក​ចាប់អារម្មណ៍​ ​ទើប​លោក​សម្រេចចិត្ត​ចូលរួម​ជាតា​រា​កិត្តិយស​ ​តប​តាម​ការ​អញ្ជើញ​របស់​ម្ចាស់ភាគហ៊ុន​។​ ​លោក​ថា​សប្បាយចិត្ត​បើ​មាន​ក្រុមហ៊ុន​ដី​ឡូ​តិ៍​ណាមួយ​ជ្រើស​ជា​តំណាងក្នុង​ការ​ផ្សព្វផ្សាយ​ ​ខណៈ​ដែល​លោក​យល់ថា​ ​បើ​ក្រុមហ៊ុន​នោះ​គឺជា​ក្រុមហ៊ុន​មាន​ពេជ្រ​ ​គឺ​រឹតតែ​ធ្វើអោយ​លោក​ពេញចិត្ត​ ​ដោយសារតែ​លោក​ពេញចិត្ត​គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​ប្រជុំជន​ ​និង​ជាប់​គម្រោង​ផ្លូវ៦០ម៉ែត្រ​លើ​ផ្លូវជាតិ៤១ផង​ដែរ​។​ ​ងាក​មក​ ​កញ្ញា​ ​ភី​ ​សម័យ​ ​វិញ​ ​នាង​ក៏​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​កែច្នៃ​ ​កាលពី​ឆ្នាំ២០១៨​ ​ដែ​លបាម​ចូលរួម​ជាតា​រា​កិត្តិយស​ ​បាន​បញ្ជាក់​ដែរ​ថា​ ​កញ្ញា​ពេញចិត្ត​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​ ​បន្ទាប់ពី​កត់សម្គាល់​ថា​មុខ​ជំនួញ​នេះ​ ​តារា​សិល្បៈ​ ​ជាពិសេស​តារា​ល្បី​ ​ឱ្យ​តែ​ចូល​ប្រឡូក​ ​គឺ​កាក់កប​។​ ​កញ្ញា​ ​ថា​ខ្លួន​គឺជា​អតិថិជន​របស់​ក្រុមហ៊ុន​ ​ហើយ​កញ្ញា​កាន់តែ​ពេញចិត្ត​ ​ក្លាយជា​អ្នកតំណាង​ផ្សព្វផ្សាយ​មួយ​រូប​ ​ប្រសិនបើ​ម្ចាស់ភាគហ៊ុន​ពេញចិត្ត​ពេញ​ថ្លើម​ជ្រើសរើស​នាង​ឱ្យធ្វើ​ការ​ជាមួយ​។​

​លោក​ ​ខេម​ ​ម៉េ​ង​លាង​ ​ម្ចាស់ភាគហ៊ុន​ក្រុ​ហ៊ុន​ដី​ឡូ​តិ៍​មាន​ពេជ្រ​ ​និង​ជានា​យក​សហប្រតិបត្តិ​ក្រុមហ៊ុន​ ​Li​ ​Real​ ​Estate​ ​បាន​ថ្លែង​ថា​ ​គម្រោង​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​មាន​ពេជ្រ​ ​មិន​ត្រឹមតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​អតិថិជន​ជា​សាមញ្ញជន​ប៉ុណ្ណោះទេ​ ​សូម្បីតែ​តារា​សិល្បៈ​ក៏​ជាវ​ជាច្រើន​ឡូ​តិ៍​ ​និង​ច្រើន​រូប​ផង​ដែរ​ ​ទើប​គម្រោង​ដី​ឡូ​តិ៍​ក្នុង​គម្រោង​ទី១​ ​និង​ទី២​ ​របស់​លោក​ ​មាន​តារា​មិន​តិច​នាក់​ជា​អតិថិជន​ ​ខណៈ​ដែល​ក្នុង​ពិធីសម្ពោធ​លក់​គម្រោង​ទី២​ ​នៅក្នុង​ទីតាំង​ជាប់គ្នា​ ​ក៏​មាន​តារា​ចូលរួម​ច្រើន​នាក់​។​ ​លោក​ថា​ក្រុមហ៊ុន​នឹង​ពិចារណា​យក​តារា​សិល្បៈ​ ​ជា​តំណាង​ផ្សព្វផ្សាយ​ ​ដោយ​តារា២រូប​ ​គឺ​ ​Brand​ ​Ambassador​ ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដែល​លោក​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ថ្ងៃ​សម្ពោធ​គម្រោង​ថ្មី​ក៏​ជាមុ​ខ​សញ្ញា​។​ ​លោក​ថា​តារា​សិល្បៈ​ ​មិនថា​ល្បី​ខ្លាំង​ ​ឬ​ ​ទើបតែ​ឡើង​កូដ​ ​សុទ្ធតែ​មាន​ឥទ្ធិពល​ជួយ​អោយ​គម្រោង​ដី​ឡូ​តិ៍​ទាំង​កាន់តែ​មានទំនុក​ចិត្ត​ពីអ​តិថិ​ជន​ ​ជាពិសេស​តារា​ដែល​ជា​ ​Brand​ ​Ambassador​ ​ក្នុង​កម្មវិធី​ប្រកួត​ឈុត​បុរាណ​ ​រឹតតែ​ជា​អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​៕​


Advertisement