នៅ​ សូនីតា និយាយពីរឿងជាភរិយាលោក ខេមរៈ សិរីមន្ដ

នៅពេលថ្មីកន្លងទៅនេះ មហាជនបានសង្ស័យចំពោះព័ត៌មានខ្សឹបខ្សៀវមួយ ដែលរូបថតមួយសន្លឹករបស់តារាស្រី នៅ​ សូនីតា និងលោក ខេមរៈ សិរីមន្ដ បានឈរក្រសោបកូនប្រុសពីរនាក់នោះ ធ្វើឱ្យមហាជនលោកសង្ស័យថា តារាស្រីរូបជាភរិយាស្ងាត់ៗរបស់តារាប្រុស ខេមរៈ សិរីមន្ដ។ ហើយមានមួយចំនួនទៀតបានបញ្ចេញមតិថា លោក ខេមរៈ សិរីមន្ដ មានប្រពន្ធនឹងកូនហើយ តាមការពិតគឺជាតារាស្រីរូបនេះសោះ។

តែយ៉ាងណាក៏ដោយ បន្ទាប់ពីលេចឡើងនូវព័ត៌មាននេះភ្លាម តារាស្រីសាច់សខ្ចីរូបនេះ បានចេញការបកស្រាយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសខ្លួន ដោយអះអាងថា នាងបានអញ្ចើញឱ្យសម្ដែង MV ចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ដ មានចំណងជើងថា «គ្មានអ្នកណាល្អជាងប្រពន្ធ»។ នៅក្នុងសារនោះ នាងសរសេរថា ៖ « អរគុណដែលបានចុះផ្សាយ ទាំងអស់នេះគឺជាកម្រងរូបថតដែលនាងខ្ញុំបានចូលរួមសម្តែងក្នុងបទ គ្មានអ្នកណាល្អជាងប្រពន្ធ របស់បង ខេមរះសិរីមន្ត ហើយនឹងត្រៀមចេញ MV ឆាប់ៗ ។ មានគ្រប់រូបភាពពីជីវិតប្តីប្រពន្ធ ដែលឆ្លុះបញ្ចាំងពីតថភាពនៃសង្គម»៕

Advertisement