អីយ៉ា!  សួស វី​សា និង ថ​មមី គ្រោងរៀបការនៅក្នុងឆ្នាំ 2018 មែន?

កន្លងមកព័ត៌មានដែលត្រូវបានគេទម្លាយពីរឿងកញ្ញា សួស វីសា លួចបង្កាត់ភ្លើងស្នេហាជាមួយប្រុសក្មេងថមមី ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង និងបានធ្វើឱ្យតារាស្រីរូបនេះភ័យបះសក់ច្រូង ថែមទាំងចេញមុខមកបកស្រាយបដិសេធពីរឿងរ៉ាវស្នេហារបស់ខ្លូនភ្លាមៗ ដោយមិនបង្អង់យូរឡើយ។

គួររំឭកផងដែរថា កន្លងមកតារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ ធ្លាប់ធ្វើការបដិសេធថា «ចង់ប្រាប់រឿងមួយដល់អ្នកគាំទ្រនឹងស្រឡាញ់ចូលចិត្តខ្ញុំទាំងអស់ឱ្យបានដឹងថា រឿងនេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ឱ្យច្បាស់ជាយូរមកហើយ។ ខ្ញុំសូមជម្រាបដល់បណ្តាអ្នកគាំទ្រខ្ញុំទាំងអស់ និងបងៗសារព័ត៌មានថា ខ្ញុំ សួស វីសា ជាមួយប្អូនប្រុស ថមមី គ្មានទំនាក់ទំនងស្នេហាអ្វីទេ»។

តែនៅពេលថ្មីៗនេះ បើតាមប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន ត្រូវគេបង្ហើបឱ្យដឹងថា ការពិត សួស វី​សា និង ថ​មមី ពិតជា​ស្រឡាញ់គ្នា​មែនទែន តែដោយសារ​មួយរយៈ​ពេលមុន​អ្នក​ទាំងពីរ​ឈ្លះ​គ្នា​ទើប សួស វី​សា ប្រកាសថា មិនបាន​ស្រឡាញ់គ្នា​ជាមួយ ថ​មមី ដើម្បី​កុំឱ្យ​មានការ​យល់ច្រឡំ ។ នៅក្នុងឆ្នាំថ្មី 2018 នេះ អ្នក​ទាំងពីរ​បាន​ផ្សះផ្សា​ស្នេហា​គ្នា​ឡើងវិញ​ហើយ ដូច្នេះហើយ​ទើប​ឃើញ​អ្នក​ទាំងពីរ​បណ្តើរគ្នាយ៉ាងល្អូកល្អើននឹងគ្នា​ទៅណា​មក​ណា​ផ្អែមល្ហែមដូច​មុន ។ សូម្បីតែ​លោក ថ​មមី ផ្ទាល់​ក៏បាន​បង្ហើប​ប្រាប់ថា​ពី​គម្រោង​រៀបការ​របស់ខ្លួន​នៅក្នុង​ឆាប់ៗ​ខាងមុខ​ផងដែរ ពីព្រោះ​អ្នក​ទាំង​ពីរបាន​ត្រូវ​រូ​វ​គ្នា​ដូចដើម ក្រោយពី​ឈ្លះ​គ្នា​មួយរយៈ ។​ គួរបញ្ជាក់ផងដែរថា ដំណឹងល្អរបស់អ្នកពីរអាចនឹងមានឡើងនៅក្នុងពេលឆាប់ៗខាងមុខ៕

Advertisement