អ្នកគាំទ្រភ្ញាក់ផ្អើល ខណៈឃើញអ្នកនាង គង់ សុជាតិ សម្រាកព្យាបាលនៅប្រទេសថៃ

បើតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ជា វិបុល នាពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថា ភរិយារបស់លោកគឺ អ្នកនាង គង់ សុជាតិ កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យថៃ ដោយរូបភាពរបស់អ្នកនាងដែលកំពុងអង្គុយនៅលើរទេះរុញនោះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។

បើតាមសំណេរនៅលើហ្វេសប៊ុក លោក ជា វិបុល បាន​អះអាងថា​ ភរិយា​របស់លោក​ គឺអ្នកនា​ង គង់ សុជាតិ ទើប​ដឹងខ្លួន​បន្ទាប់ពី​គេ​ចាក់​ថ្នាំ​សន្លប់​ដើម្បីធ្វើ​សុង​ក្រពះរួច។ ប៉ុន្តែ​ពេលនេះ​មិនមាន​បញ្ហា​អ្វី​ទេ គ្រាន់តែ​វេជ្ជបណ្ឌិត​ឱ្យ​អ្នកនាង​តម​កាហ្វេ តែ អាហារជូរ និងហឹរ។

មាន​ការជូន​ពរ​ឱ្យអ្នកនាង គង់ សុជាតិ ឆាប់​មាន​សុខភាព​ល្អឡើង​វិញពីបណ្ដាអ្នកគាំទ្រជាច្រើន  និងមានការ​សរសើរផងដែរ​ថា ​ទោះជា​មានការ​ងារ​រវល់យ៉ាងណាក៏ដោយ ​តែ​លោក ជា វិបុល ក៏នៅតែ​ឆ្លៀត​ចំណាយពេល​ជូន​ភរិយា​ទៅពិនិត្យសុខភាព​នៅ​មន្ទីរពេទ្យទៀត នេះបានពិតជា​ស្វាមី​ល្អ​មែន។

សូមជម្រាបបន្ថែមថា លោក វិបុល បានបញ្ជាក់ពីមន្ទីរពេទ្យដែលអ្នកនាង គង់ សុជាតិ បានទៅសម្រាកព្យបាលនៅប្រទេសថៃនោះគឺ មន្ទីរពេទ្យ Phyathai 1 Hospital ៕

Advertisement