អតីតសមាជិក្រុមចម្រៀងស្រី T-ARA ធ្លាយទំនាក់ទំនងស្នេហា CEO ក្រុមហ៊ុនយក្ស

ដោយយោងតាមសារព័ត៌មាន Koreaboo បានចេញផ្សាយនៅថ្ងៃទី 6 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា កញ្ញា Hyomin ដែលជាអតីតសមាជិកក្រុមចម្រៀងស្រី T-ARA ត្រូវបានគេទម្លាយថា នាងមានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅជាមួយនឹងស្ថាបនិកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំមួយនៅកូរ៉េ តាំងពីពាក់កណ្ដាលឆ្នាំ 2017 មកម្លេះ។

ប្រភពពីមិត្តស្និតស្នាលរបស់តារាស្រីរូបនេះ បានអះអាងថា «ពួកគេបានរាប់អានគ្នាកាលពីឆ្នាំ2017 ហើយចាប់ផ្ដើមស៊ីជម្រៅនឹងគ្នាយ៉ាងលឿនបំផុត គឺប្រហែលជាប៉ុន្មានខែជិតចុងឆ្នាំ2017 នេះ។ ពួកគេបានស្រឡាញ់គ្នាចាប់តាំងពីពេលនោះមក ហើយបានប្រាប់ឪពុកម្ដាយរៀងៗខ្លួន បានដឹងឮថែមទៀតផង ។ ថ្មិៗនេះ ក៏មានដំណឹងថា ពួកគ្រោងនឹងរៀបការឆាប់ៗនេះ»។

បើទោះបីជាមានការអះអាងពីសំណាក់មិត្តស្នាលស្នាលយ៉ាងក៏ដោយ សារព័ត៌មានខាងលើនេះ បានសុំការបកស្រាយបញ្ជាក់បន្ថែមពីខាងផលិតកម្ម MBK Entertainment ដែលជាអតីតអ្នកគ្រប់គ្រងតារាស្រី Hyomin អស់រយៈពេលជាង 10 ឆ្នាំ។ ខាងផលិតកម្មបានជម្រាបបន្ថែមថា «ពួកយើងមិនបានដឹងរឿងរបស់កញ្ញា Hyomin ទៀតទេ ព្រោះនាងបានចេកចេញទៅហើយ និងនេះក៏ជារឿងជីវិតឯកជនរបស់នាងដែរ»៕

Advertisement