ភាពយន្ដថ្មីរបស់ Mr Been ត្រៀមវាយលុកទីផ្សារភាពយន្ដក្នុងឆ្នាំ 2018

តាមរយៈសារព័ត៌មាន Mthai ដែលចេញផ្សាយនៅថ្ងៃទី4 ខែមករា ឆ្នាំ2017 បានឱ្យដឹងថា នៅទីបំផុតការដាក់បញ្ជាំងរឿងថ្មីរបស់កំពូលតារាកំប្លែង Mr. Been ត្រូវបានប្រកាសជាផ្លូវការហើ់យ ដោយខ្សែភាពយន្ដថ្មីនេះមានចំណងជើងថា “Johnny English 3” ដែលជាវគ្គបន្តពីវគ្គមុន ដែលជាការបកស្រាយអាថ៌កំបាំងរបស់ភ្នាក់ងារសម្ងាត់ Johnny English ក្នុងការការពារពិភពលោក។

​បើតាមការអះអាងរបស់គេហទំព័រ comingsoon.net បានចេញផ្សាយថា ភាពយន្ដខ្នាតធំថ្មីៗដែលត្រៀមវាយលុក និងដណ្ដើមទីផ្សារភាពយន្ដប្រចាំឆ្នាំ 2018 នេះ មានរឿង  “Johnny English 3” ដែលគ្រោងនឹងដាក់បញ្ជាំងនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2018 និងខ្សែភាពយន្ដធំៗចំនួន 2ទៀតគឺ Robin Hood និងThe House with a Clock in its Walls ដែលត្រៀមបញ្ជាំងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2018 នេះដែរ។ ខ្សែភាពយន្ដខាងលើនេះ មានការចូលរួមសម្ដែងពីកំពូលតារាកំប្លែង Rowan Atkinson ឬ Mr. Been និងមាន David Kerr ជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញបំផុតនៅក្នុងយុគសម័យនេះ៕

 

Advertisement