ក្ដៅហុយៗ…អ្នកនាង ម៉េង កែវពេជ្ជតា ស្រែកហៅក្ដែងៗ «នាងចាន់​ បើអូនល្អ​ អូនត្រូវចេញមុខផ្ទាល់​»

បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយថា ព័ត៌មានដែល Websites ផ្សេងៗគេសរសេរពីគាត់( អ្នកនាង អ្នកនាង ម៉េង កែវពេជ្ជតា ) មុនសារព័ត៌មាន Dara new បានសរសេរ បែរជាអ្នកនាង ពេជ្ជតាមិនអើពើរករឿងគេទេ ហើយបែរមកសរសេរវាយប្រហារប្រធានសមាគមទៅវិញ និងបានទម្លាយថា រាជិនីសំឡេងមាសរូបនេះ ហេតុតែមានងារជាជំទាវចង់ធ្វើអ្វីដាក់អ្នកណា ជេរអ្នកណា គឺគ្មានក្រែងអ្វីនោះទេ។ ស្រាប់តែភ្លាមៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា  ស្រែកហៅក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា  ចេញមុខដោយផ្ទាល់។

អ្នកនាង ម៉េង កែវពេជ្ជតា  បានសរសេរសារនៅក្នុងហ្វេសប៊ុកថា «ចង់ឱ្យនាងចេញមុខមកនិយាយចំជាមួយ​ មិនចង់ឱ្យនាងថ្ងូរពីចម្ងាយអ៊ីចឹងទេ​ មិនក្លាហានសោះ​។ ហើយនាំមនុស្សដែលពាក់ព័ន្ធទាំងអស់នោះមកផង​ តើពួកគេហ៊ានទេ​? ខាងខ្ញុំ​ នៅទាំងអស់​ សូម្បីឯកឧត្តមអតីតរបស់ខ្ញុំក៍គាត់​នៅ​ដែ​រ គាត់អាចជាសាក្សីបាន​។ នាងចាន់​ បើអូនល្អ​ អូនត្រូវចេញមុខផ្ទាល់​ កុំបាច់ប្រើអ្នកដទៃដែលគេមិនដឹងរឿងមកជេរ​បង​។ ទោះអូនប្រើពួកគេឱ្យចូលមកជេរបញ្ចោរក្នុងកន្លែងបង​ ក៏បងមិនតបតដែរ​ ព្រោះបងអាណិតពួកគេដែលមិនដឹងខ្យល់អីទេ​ គេមកតាមការបញ្ជាពីអូនប៉ុណ្ណោះ​ ប៉ុន្តែនាងចាន់ត្រូវទទួលខុសត្រូវនូវរាល់ការចោទប្រកាន់ទាំងប៉ុន្មានពីខាងនាង​!!»៕

Advertisement