ដេននី ក្វាន់ អន់ចិត្ត មាស សុខសោភា មិនត្រូវក្រសួងផ្អាកព្រោះភាពសិចស៊ី

បន្ទាប់ពីកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax Music ហើយជាកំពូលតារាល្បីដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកម្ពុជា គឺកញ្ញា មាស សុខសោភា បានទម្លាយនូវឈុតឆាកខ្លះដែលបង្ហាញពីសកម្មភាពក្រៅឆាកនៅក្នុងបទចម្រៀង “My Only One ” ដែលជាបទចម្រៀងកំពុងទាក់ទាញចិត្តយុវវ័យខ្លាំងបំផុតនេះ ថ្មីៗនេះស្រាប់តែ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ ប្រតិកម្មច្រណែននឹងរូបនាង ដែលមិនត្រូវក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់វិធានការក្ដៅ។

ដូចដែលបានដឹងកន្លងមកថា តារាស្រី ដេននី ក្វាន់​ ត្រូវ​មហាជន​ជា​ច្រើន​ស្គាល់ថា តារាស្រីសិចស៊ី ហើយបានបង្ហោះរូបសិចស៊ីជាច្រើនសន្លឹកដែលបង្ហាញពីភាពស្រើបស្រាលនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់មាន​រឿង​ជាមួយ​ក្រសួង​វប្បធម៌​ញឹកញាប់ ហើយព្រោះ​តែ​រឿង​ស្លៀកពាក់​សិចស៊ី​នោះ​ឯង ក្រសួងបានដាក់បម្រាមចំពោះនាងដោយផ្អាកការសម្ដែងរបស់នាងរយៈពេលមួយឆ្នាំពេញ និងមិនសិល្បករដទៃទៀតបង្ហាញភាពសិចស៊ីនៅបណ្ដាញសង្គមហ្វេសប៊ុក។

ដោយឡែកតារា​សិចស៊ីដែល​ត្រូវ​ក្រសួង​ផ្អាក​ពី​សិល្បៈ​ព្រោះ​រឿង​ស្លៀកសិចស៊ីជ្រុលរូបនេះ បាន​ប្រត្តិកម្ម​និងសម្ដែងការមិនចេញចិត្តចំពោះតារាចម្រៀង មាស សុខសោភា ដែល​បាន​ស្លៀក​សិចស៊ី​ខ្លាំង​បំផុត​ក្នុង MV ចម្រៀង​ថ្មីរបស់់នាង។ ដេននី ក្វាន់ បានរៀបរាប់ថា « Idol របស់ខ្ញុំគាត់ស្លៀកប៉ុណ្ណឹង គឺវាមិនចំលែកនោះទេព្រោះគាត់ស្លៀកថតនៅសមុទ្រ ហើយក៏ជាសិល្បៈក្នុងការសម្តែងយ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់ចូលចិត្ដគាត់ដដែល ព្រោះមិនអាចវាយតម្លៃមនុស្សត្រឹមតែការស្លៀកពាក់នោះទេ… ។ តែបើសិនជាឈុតដែលគាត់ស្លៀកមកខ្ញុំជាអ្នកស្លៀកវិញច្បាស់ណាស់ប្រាកដជាត្រូវក្រសួងផ្អាកយ៉ាងតិចក៏មួយឆ្នាំទៀតដែរ! »៕

Advertisement