តួឯកស្រី​ស្រស់​ប្រុស​សង្ហា​នៅក្នុង​រឿង​ ​«​ ​Hello​,​ ​Love​,​ ​Goodbye​ ​»​ ​បង្ហាញ​វត្តមាន​យ៉ាង​កក្រើក​ពេញ​រោងកុន​ ​

សម្រែក​ហូរ​កញ្ច្រៀវ​ពេល​រោង​ភាពយន្ដ​ ​Major​ ​នៅ​ផ្សារ​ទំនើប​អ៊ី​អន១​ ​នៅ​រសៀល​ថ្ងៃទី១​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ខណៈ​ដែលតា​រា​វ័យក្មេង​ស្រស់​ស្អាត​ហ្វីលីពីន២រូប​ជា​តួឯក​រឿង​«​សួស្ដី​ ស្នេហា​ ​លាសិនហើយ​ ​ឬ​ ​Hello​,​ ​Love​,​ ​Goodbye​ ​»​ ​ដែល​ជា​ភាព​ស្នេហា​ល្បីល្បាញ​នៅ​ប្រទេស​ហ្វីលីពីន​។​

​តួឯក​ប្រុសស្រី​ទាំងពីរ​ ត្រូវអ្នកគាំទ្រ​ចោមរោម​មក​លើកទឹកចិត្ត​ដល់​រោងកុន​យ៉ាង​ណែន​តាន់តាប់​ ​ជាពិសេស​គឺ​ជនជាតិ​ហ្វីលីពីន​ ​ដែល​រស់នៅ​ ​និង​បម្រើការ​នៅ​កម្ពុជា​។​ ​តួឯកស្រី​ប្រុស​ក្នុង​រឿង​បាន​អះអាង​ថា​ ​ជាលើកដំបូង​ ​ដែល​បាន​មកដល់​កម្ពុជា​ ​ហើយ​មាន​អារម្មណ៍​រំភើប​ ​និង​ពេញចិត្ត​ជា​ខ្លាំង​ដែល​មានការ​ទទួល​យ៉ាង​កក់ក្ដៅ​បែបនេះ​។​ ​ប្រសិន​មានការ​សម្ដែង​ជាមួយ​តារា​ខ្មែរ​ ​លើទឹក​ដីខ្មែរ​ ​និង​មាន​ផលិតករ​ផលិតភាព​យន្ត​ឱ្យ​អ្នក​ទាំងពីរ​បាន​រួមការ​ងារ​សម្ដែង​ ​អ្នក​ទាំង​រីករាយ​នឹង​ទទួល​ជានិច្ច​។​ ​អ្នក​ទាំងពីរ​ក៏​បង្ហាញ​អារម្មណ៍​រំភើប​ចង់​ស្រក់​ទឹកភ្នែក​ផង​ដែរ​ ​នៅពេល​សម្ពោធ​ភាពយន្ត​រឿង​”​សួស្ដី​ ​ស្នេហា​ ​លាសិនហើយ​”​ ​សម្រេច​ដាក់​បញ្ចាំង​លើកដំបូង​នៅ​កម្ពុជា​ ​ហើយ​មាន​អ្នកគាំទ្រ​មក​គាំទ្រ​ពួក​ខ្លួន​កកកុញ​ពេញមុខ​វេទិកា​បែបនេះ​។​ ​

​សូមជម្រាប​ផង​ដែរ​ថា​ ​រឿង​ ​«​សួស្ដី ​ស្នេហា​ ​លាសិនហើយ​ ​ឬ​ ​Hello​,​ ​Love​,​ ​Goodbye​ ​»​ ​តួឯកស្រី​គឺ​ ​កញ្ញា​ ​Kathryn​ ​Bernardo​ ​សម្ដែង​ជា​ ​Joy​ ​និង​កំឡោះ​សង្ហា​ត​ឯក​ប្រុស​ ​Alden​ ​Richards​ ​សម្ដែង​ជា​ ​Ethan​ ​។​សាច់រឿង​ប្លែក​ហើយ​ប្រទាក់ក្រឡា​ធ្វើ​ឱ្យ​អ្នកទស្សនា​ ​សើច​ ​ញញឹម​ ​ស្រក់​ទឹកភ្នែក​ ​រំភើប​ ​ក្នុង​ការ​រម្ម​ណ៍​ដោយ​លន្លង់លន្លោច​តាម​រឿង​ទាំងមូល​។​ ​ភាពយន្ដ​រយៈពេល​ជិត​ ​2​ ​ម៉ោង​នេះ​ ​និយាយ​អំពី​ ​នាង​ ​Joy​ ​បាន​ចាកចេញ​ពី​ហ្វីលីពីន​ទៅ​ធ្វើការ​តាម​ផ្ទះនៅ​ហុងកុង​ ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​នាង​នៅ​ហ្វីលីពីន​ ​និង​មានបំណង​ចង់​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​កាណាដា​។​ ​កំឡោះ​សង្ហា​ ​Ethan​ ​គឺជា​អ្នកក្រ​ឡុក​ស្រា​ខណៈ​ដែល​គា​ត់​រង់​ល​រដ្ឋ​ពេញ​សិទ្ធ​នៅ​ហុងកុង​។​ ​Joy​ ​នាង​ព្យាយាម​គេចវេស​ឆ្ងាយ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ ​Ethan​ ​ប៉ុន្តែ​មិន​អាច​រួចផុត​ពី​ស្នេហា​នេះ​បាន​ឡើយ​។​ ​នៅពេល​នាង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ហើយ​ ​ពួកគេ​ទាំងពីរ​នាក់​ព្រមព្រៀង​គ្នា​ថា ​ទំនាក់ទំនង​នឹង​មាន​លក្ខណៈ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ។​ ​ប៉ុន្តែ​នៅពេល​ចំណង​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ​តើ​ពួកគេ​នឹងអាច​រក្សា​កិច្ច​ព្រមព្រៀង​របស់​ពួកគេ​បានទេ​?​ចង់​ដឹង​ថា​សាច់រឿង​ស៊ីជម្រៅ​ ​គឺ​មានតែ​ក្នុង​រោងកុន​ទំនើប​ប៉ុណ្ណោះ​ដែល​មាន​ដាក់​បញ្ចាំង​ពី​ថ្ងៃនេះ​តទៅ​ហើយ​។​ ​កុំ​ភ្លេច​កក់​សំបុត្រ​ទុកមុន​ណា​ ​ព្រោះ​កន្លែង​អង្គុយ​មានកំណត់​៕​

Advertisement