ខែរងា បុរសសង្ហា Taeyang ប្រកាសរៀបការហើយ

តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា បន្ទាប់ពីបានបង្ហាញមុខគូស្នេហ៍ឱ្យមហាជនបានដឹងរួចមកហើយ តារាចម្រៀងឯកប្រុសរបស់ក្រុមចម្រៀង BigBang លោក Taeyang ជាមួយតារាចម្រៀងស្រី Min Hyo-rin បានប្រកាសពីព័ត៌មានរៀបមង្គលការនៅក្នុងពេលឆាប់ៗនេះហើយ។

ខាងអ្នកគ្រប់គ្រងតារាប្រុស Taeyang គឺផលិតកម្ម YG Entertainment ក៏បានអះអាងដែរថា តារាប្រុសរូបនេះគ្រោងនឹងត្រៀមចូលរោងការជាមួយកញ្ញា Min Hyo-rin នៅអំឡុងដើមខែកុម្ភៈ ឆ្នាំ 2018 ខាងមុខនេះ ទើបតម្រូវឱ្យខាងកូនកំលោះប្រញាប់រៀបចំពិធីមង្គលការឱ្យបានលឿនបំផុត មុនពេលលោកត្រូវចូលធ្វើបរិច្ចាគកិច្ចយោធាបម្រើជាតិ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រកាសដំណឹងនេះមក អ្នកគាំទ្ររបស់តារាទាំងពីរដួងនេះ ក៏បានទម្លាយរឿងអាថ៌កំបាំងមួយទៀតថា ពួកគេទាំងពីរមិនមែនទើបតែមានទំនាក់ទំនងស្នេហានឹងគ្នានោះទេ ការពិតពួកគេបានលួចរស់នៅជាមួយគ្នាយ៉ាងលាក់លៀមតាំងពីឆ្នាំ 2016 មកម្ល៉េះ។

យ៉ាងណាមិញ ក៏មានការសម្ដែងក្ដីត្រេកអរសាទរពីសំណាក់អ្នកគាំទ្រចំពោះគូស្នេហ៍មួយគូនេះ ដោយបានលាន់មាត់ថា ពិតជាគូស្នេហ៍ដែលស័ក្ដិសមបំផុតទៀតផង៕

Advertisement