អ៊ី វ៉ា ពន្លះ និងគំរាមបុរសបរិហារកេរ្តិ៍ថា នឹងធ្វើតាមច្បាប់

បន្ទាប់ពីផ្ទុះដំណឹងដ៏គួរឱ្យក្តៅក្រហាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ី វ៉ា បានចេញសារពន្លះបុរសម្នាក់ដែលមានឈ្មោះហ្វេសប៊ុកថា ឆៃ ណាតូ ដែលបានសរសេរបរិហារកេរ្តិ៍នាងនៅលើហ្វេសប៊ុកយ៉ាងមិនប្រណីដៃឡើយ។

កំហឹងដ៏សែនក្ដៅគគុកនេះ បានធ្វើឱ្យតារាស្រីរូបនេះចេញសារនៅលើហ្វេសប៊ុកដោយប្រកាសថា «ចង់ចូលគុកឬ? អាគុក!?! កុំមកនិយាយអង្វរសុំទោសថា មានគេលួចហែកអាខោនហ្វេសប៊ុកអីនោះ!។ បើអាគុកឯងមិនបានធ្វើទេ ចេញមុខមកបកស្រាយមកអាគុក! កុំសង្ឃឹមថា រួចខ្លួនឱ្យសោះណា៎អាដេកគុក!។ សុំទោសបងប្អូនទាំងអស់គ្នាដែលនាងខ្ញុំប្រើសម្ដីមិនសមរម្យ ព្រោះខឹងអាគុកហ្នឹងពេក ជួយស៊ែររកមុខអាគុកហ្នឹងឱ្យខ្ញុំផងបងប្អូន»។

យ៉ាងណាមិញ ថ្មីនេះៗទៀត តារាស្រីកូនកាត់ចិនរូបនេះ ក៏បានបញ្ជាក់បន្ថែមថា «ដំណាក់កាលទី1 ទោះលោកឯងធ្វើខ្លួនឯង ឬមានអ្នកជួលឱ្យលោកឯងធ្វើក៏ដោយ បើលោកឯងមិនចេញ video សុំទោសជាសាធារណៈទេ ខ្ញុំនឹងធ្វើតាមច្បាប់»៕

Advertisement