សាទរ Miss Grand កម្ពុជាជោគជ័យ បានសំឡេងឆោ្នតជិត100 ភាគរយហើយ!

ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែល Miss Grand កម្ពុជា និងហ្វីលីពីន​កំពុងតែទទួលបានការគាំទ្រ Like និងShare នៅលើបណ្ដាញសង្គម Facebook យ៉ាងប្រកៀកប្រកិតគ្នាខ្លាំងមែនទែន ហើយនៅក្នុងនោះដែរ កាលពីថ្ងៃទី13 ខែតុលាឆ្នាំ2017 តារាចម្រៀងស្រីពេជ្រ សោភាក៏បានចូលរួមអំពាវនាវឱ្យអ្នកគាំទ្រនាង និងបងប្អូនរួមជាតិខ្មែរទាំងអស់ជួយគ្នាបោះឆ្នោតគាំទ្របវរកញ្ញា Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា ដែលបានគ្រងឈុត “ទេវីក្រុងកម្ពុជាធិបតី” និងកំពុងតែទទួលបានជោគជ័យក្នុងការគាំទ្រនៅលើវេទិកាអន្ដរជាតិ Miss Grand International 2017 ដែលកំពុងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសវៀតណាម។

ចំពោះការបោះឆ្នោតនៅលើបណ្ដាញប្រព័ន្ធអេឡិចត្រូនិកវិញ យើងសង្កេតឃើញថា Miss Grand កម្ពុជា គឺស្ថិតនៅលើលំដាប់ថ្នាក់ទី1 កំពូលគេបំផុត ហើយបើគិតចាប់ម៉ោងនេះទៅ ពេលនេះកម្ពុជាទទួលបានសំឡេងបោះឆ្នោតគាំទ្រ 41,550 សំឡេង គិតជាភាគរយនៃការបោះឆ្នោតគឺបាន 84% ហើយ។ កម្លាំងចិត្តដែលប្រជាជនកម្ពុជាបានចូលរួមបោះឆ្នោតឱ្យកញ្ញាខ្លឹម ស្រីគា ពិតជាគួរឱ្យស្ងប់ស្ងែង និងមានមោទនភាពខ្លាំងណាស់។ ប្រសិនបើលោកអ្នកចង់បោះឆ្នោតគាំទ្រកញ្ញាខ្លឹម ស្រីគា បេក្ខភាពតំណាង Miss Grand កម្ពុជាឱ្យទទួលបានជ័យជម្នះនៅក្នុងឆ្នាំនេះ លោកអ្នកគ្រាន់តែចុចលើ Link ខាងក្រោ​មនេះរួចជ្រើសរើសយកពាក្យថា Cambodia  បន្ទាប់មកចុចពាក្យVote ជាការស្រេច៕

ចុចដើម្បីបោះឆ្នោត

https://thegreatpageantcommunity.com/2017/10/12/vote-miss-international-2017-win/

Advertisement