យ៉ាយ៉ា និងណៈដេត ធ្វើបុណ្យរួមជាតិជាមួយគ្នា

តាមរយៈសារព័ត៌មាន Tvpool នៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ​2017 នេះបានចេញផ្សាយថា នៅពេលនេះរឿង “ណាឃី” វគ្គ2 បានដំណើរការថតជាយូរណាស់មកហើយដែរ និងថែមទាំងជិតបានបញ្ចប់ការថតដូចគ្នា ទើបនៅថ្ងៃឈប់សម្រាកនេះ តារាឯកទាំងពីរដួងនៅក្នុងរឿងនេះបានធ្វើបុណ្យដាក់បាត្រព្រះសង្ឃជាមួយគ្នាផងដែរ។

យ៉ាយ៉ា បានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញអ៊ីនស្ដាក្រាមរបស់នាង ដោយស្ដែងឱ្យឃើញពីការធ្វើបុណ្យជាមួយតារាឯកកូនកាត់រូបសង្ហា ណៈដេត នៅក្នុងថ្ងៃនេះ ជាការធ្វើបុណ្យរួមជាតិជាមួយគ្នានៅក្នុងជាតិនេះ ព្រោះនាងថា យើងជាមនុស្សរួមរស់លើទឹកដីជាមួយគ្នា បានរស់នៅក្នុងប្រទេសនេះដូចគ្នា ដូច្នោះហើយ ឱកាសល្អដែលបានធ្វើបុណ្យរួមគ្នាគឺកម្រមានណាស់ ។ អ្នកទាំងពីរបានដាក់បាត្រព្រះសង្ឃរួមគ្នានៅក្នុងជាតិនេះ គោលបំណងធ្វើបុណ្យផ្សងឱ្យបានជួបគ្នាម្ដងទៀតនៅជាតិខាងមុខផងដែរ៕

 

Advertisement