ឡូយណាស់!!  តារាចម្រៀង Seungri បើកហាងលក់គុយទាវនៅទីក្រុងហាណូយ

តារាចម្រៀងកូរ៉េ លោក Seungri សមាជិកក្រុមចម្រៀង Big Bang បានធ្វើដំណើរមកដល់ប្រទេសវៀតណាមនៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ2017  ដើម្បីបង្ហាញខ្លួននៅក្នុងហាងលក់ទំនិញមួយកន្លែងដ៏គួរឱ្យភ្ញាក់ផ្អើល  ដោយសារតែតារាចម្រៀងរូបនេះបានមកបើកសម្ពោធអាជីវកម្មផ្ទាល់ខ្លួនមួយគឺ ហាងលក់គុយទាវ ដែលមានឈ្មោះថា Denis Do ហើយកំពុងតែក្លាយជាហាងល្បីឈ្មោះមួយនៅក្នុងប្រទេសវៀតណាមនេះទៀតផង។ នេះបើតាមសារព័ត៌មាន Kenh 14 ដែលបានចេញផ្សាយថ្មីៗនេះ។

ស្របគ្នានោះដែរ តារាចម្រៀងរូបនេះបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គម អ៊ីនស្តាក្រាម របស់ខ្លួនដើម្បីប្រកាសឱ្យអ្នកគាំទ្ររបស់លោកទាំងអស់រង់ចាំជួបជុំគ្នានៅក្នុងហាងគុយទាវខាងលើនោះជាមុនទៀតផង។ លោកបានបញ្ជាក់ប្រាប់អ្នកគាំទ្រថា នៅថ្ងៃទី26 ខែកញ្ញានេះ លោកនឹងមានការជួបជុំទទួលទានអាហារថ្ងៃត្រង់រួមគ្នានៅក្នុងទីក្រុង Myung dong ហើយគ្រោងនឹងបន្ដទៅជួបអ្នកគាំទ្រនៅទីក្រុង Bupyeong នៅថ្ងៃទី27។

គួរបញ្ជាក់ផងដែរថា ហាងគុយទាវមួយនេះទទួលបានការគាំទ្រ និងសហការបើកអាជីវកម្មនៅទីក្រុងហាណូយនេះ ពីសំណាក់តារាចម្រៀងស្រី Yoona (SNSD)  និងតារាសម្ដែង Jung Woo Sung ផងដែរ៕

Advertisement