កាន់តែក្ដៅឡើងហើយ!  អ្នកគាំទ្រប្រតិកម្មរិះគន់តារាចម្រៀងខ្មែរ ឈ្លោះគ្នាហូរហែអ៊ីចឹង​ គិតថាល្អឬ?

កន្លងមកមានសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា “បទមួយ របស់ខ្មែរមួយជីវិត និងពន្លឺ រួមទាំង​តារា6ដួងទៀតនោះបានដៀលត្មះតារាកូពីចំៗតែម្តង​” នៅក្នុងនោះខ្លឹមសារទាំងស្រុងបានរៀបរាប់ថា តារាចម្រៀងខ្មែរ​មួយជីវិត និង លោកកៅ ពន្លឺ ដែលជា​តារាចម្រៀងក្នុងក្រុមក្មេងខ្មែរ បានចេញបទចម្រៀង​មួយបទរួមគ្នា ដោយក្នុងនោះក៏មានតារាចម្រៀង​6ដួងផងដែរនោះបានច្រៀងដៀលត្មះកប់ៗទៅលើតារាចម្រៀង​កូពី និង រ៉េបឡប់ៗ។

រហូតមកទល់ពេលនេះ ការមិនពេញចិត្តរបស់អ្នកគាំទ្រចម្រៀងខ្មែរ ដែលទើបតែទទួលបានការគាំទ្រចំពោះស្នាដៃនិពន្ធថ្មីមិនទាន់បានយូរប៉ុន្មានផង ស្រាប់តែនាំគ្នានិន្ទាគ្នា រិះគន់ និងជេរគ្នាទៅវិញទៅមកតាមរយៈបទចម្រៀងយ៉ាងកប់ៗពេញមាត់តែម្ដង។ ការមិនពេញចិត្តនេះ Facebook មួយដែលមានឈ្មោះថា Chalite Rapper បានបញ្ចេញមតិនៅលើ Facebook Page AjathomNokorReach ថា «ឈ្លោះហែកហួរគ្នាអ៊ីចឹង គិតថាល្អឬ?  គួរប្រជែងគ្នាដោយការទាញយកប្រជាប្រិយភាពវិញទើបត្រឹមត្រូវ មិនមែនប្រជែងគ្នាដោយការដៀមដាមគ្នាអ៊ីចឹងទេ»។

មិនតែប៉ុណ្ណោះមានគណនីមួយទៀតដែលមានឈ្មោះថា Ski Kimsang បាននិយាយថា «ខ្មែរជេរខ្មែរ ល្អស្អី ឃើញគេល្បីមិនបាន ខ្មែរ Rapperស្អី ជេរគេ ជេរឯងក្នុងរង្វង់សិល្បៈដូចគ្នាបានស្អីមកវិញ? ដាក់ឈ្មោះខ្មែរមួយជីវិត តែកុំមើលចរិតវិញ  យ៉ាប់9! ។ ខ្ញុំគិតថា អស់លោកមានចំណុចខ្លាំង និងល្អ ប៉ុន្តែដល់ពេលលោកចេញបទដៀមដាម ជេរគេ វាធ្វើឱ្យចំណុចខ្លាំងរបស់អស់លោកធ្លាក់ចុះ ។ បើបទចម្រៀងរបស់លោកពីរោះមែន ប្រាកដជាមានការគាំទ្រខ្លាំង ដូចជាបទបុណ្យភូមិ ប្រជាជនខ្មែរបានយកទៅចាក់រាំកម្សាន្តទូទាំងប្រទេសខ្មែរ និងនៅប្រទេសក្រៅមួយចំនួនទៀត ។ ខ្មែរជេរខ្មែរមួយជីវិត»។ រីឯគណនីយ Mesa Love LyMa មួយនេះវិញបានបញ្ជាក់ថា «មួយបទនេះបាញ់ g-devit​ ម៉ាទំហឹងហ្មង»។

 

គួរបញ្ជាក់ផងដែរថា ការនិន្ទារបស់សិល្បករខ្មែរដែលបានវាយប្រហារគ្នាតាមរយៈបទចម្រៀងនេះ បានធ្វើឱ្យមហាជនខ្មែរបញ្ចេញមតិថា ជាការបន្ទាបតម្លៃសិល្បៈខ្មែរ និងជាការបំផ្លាញសីលធម៌ខ្មែរ ដែលធ្លាប់តែមានការកោតសរសើរពីមុនមក៕

Advertisement