Angelina Jolie យល់ព្រមសម្ដែងរឿង Maleficent 2

Well…Well …ជាពាក្យពេញនិយមបំផុតរបស់រឿង Maleficent ក៏ប៉ុន្ដែមិនយូរប៉ុន្មានទៀតទេ ប្រិយមិត្តទាំងអស់នឹងបានឃើញការវិលត្រឡប់មកសាជាថ្មីម្ដងទៀតរបស់ តារាសម្ដែងស្រី​ Angelina Jolie ក្នុងរឿង Maleficent 2 ហើយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន This NEWS ដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

រឿង “Maleficent 2” បានប្រកាសជាផ្លូវការហើយថា តារាស្រី Angelina Jolie នឹងចូលរួមសម្ដែងនូវវគ្គថ្មីនេះ ដែលនឹងសម្តែងជាតួអង្គ Maleficent ដដែល ដោយនាងបានយល់ព្រមសម្ដែងក្នុងរឿងនេះ បន្ទាប់ពីនាងបានដោះស្រាយ និងសម្របសម្រួលបញ្ហាក្រុមគ្រួសារ ព្រមទាំងទទួលបានការព្យាបាលផ្លូវចិត្តជាមួយនឹងអតីតស្វាមីគឺលោក Brad Pitt រួចមក។

គួរបញ្ជាក់ផងដែរថា រឿង “Maleficent 2” ត្រូវបានសរសេរអត្ថបទភាពយន្ដដោយអ្នកនិពន្ធល្បីឈ្មោះដែលបានសរសេររឿង “Edge of Tomorrow” និង “Spectre” ឱ្យក្រុមហ៊ុនផលិតភាពយន្តល្បីឈ្មោះ “Disney” ដែរ គឺលោក Dante Harper៕

Advertisement