Demi Lovato នៅមានអាការឡើងកំដៅខ្លួនខ្លាំង ស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ

តាមរយៈគេហទំព័រ TMZ ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា តារាចម្រៀងស្រី Demi Lovato នៅតែបន្ដស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ «Cedars-Sinai Medical Center» ដដែល បន្ទាប់ពីនាងមានអាការលើសសារធាតុថ្នាំញៀនអស់រយៈពេល 6 ថ្ងៃមកហើយ។

ប្រភពមួយបានបង្ហើបប្រាប់អ្នកសារព័ត៌មាន TMZ ថា នាងនៅតែមានអាការក្អួតចង្អោរខ្លាំង និងឡើងកំដៅខ្លួនជាប់ជានិច្ច នៅក្នុងចំណោមអាការផ្សេងៗទៀត ដែលគ្រូពេទ្យកំពុងតែតាមដានស្ថានភាពជំងឺរបស់នាង។ យើងអាចនិយាយបានថា វាពិតជាផលលំបាកដ៏អាក្រក់ដែលកើតឡើងពីអាការលើសសារធាតុថ្នាំញៀននោះហើយ។ ដូចដែលប្រិយមិត្តបានដឹងកន្លងមកហើយថា តារាចម្រៀងស្រីរូបនេះ អាចនឹងមានគ្រោះថ្នាក់ដល់ជិវិតរបស់នាង ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិត ព្រោះនាងបានសន្លប់នៅក្នុងផ្ទះរបស់នាង មុនពេលដែលគ្រួពេទ្យបានទៅដល់ផ្ទះនាង និងធ្វើការជួយសង្គ្រោះបន្ទាន់។ រហូតមកទល់ពេលនេះ នាងនៅតែមានអាការសន្លប់ដដែល។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីរូបនេះ នៅមិនអាចបញ្ជាក់ប្រាប់ថា នាងបានប្រើប្រាស់ថ្នាំញៀនប្រភេទអ្វីនោះទេ តែយ៉ាងណាមិញ លោកវេជ្ជបណ្ឌិត បានប្រាប់ថា កំពុងតាមដានស្ថានភាពជំងឺតារាស្រីរូបនេះមិនឱ្យដាច់ក្រសែភ្នែក និងនៅមិនទាន់ច្បាស់ថា Demi អាចចាកចេញពីមន្ទីរសង្គ្រោះបន្ទាន់បាននៅពេលណានោះទេ ព្រោះថា នាងនៅមិនទាន់មានអាការធូរស្បើយស្រួលបួលនៅឡើយទេ នាងត្រូវនៅបន្តថែទាំតាមបែបវេជ្ជសាស្ត្រជាបន្ដទៀត៕

Advertisement