​មិននឹកស្មានថា G-Devith និយាយបែបនេះដាក់ ពេជ្រ សោភា សោះ!

លោក ងួន ចាន់ដេវីត មានឈ្មោះជាតារាចម្រៀងរ៉េបថា G-Devith បានក្លាយជាអ្នក​និពន្ធ​ទំនុក​ច្រៀង​​ និពន្ធ​បទ​ភ្លេង ​និង​ជាតារាចម្រៀងប្រចាំ​ផលិតកម្ម រស្មីហង្សមាស រហូតមកដល់សព្វថ្ងៃនេះ គឺដោយសារតែមានការជួយជ្រោមជ្រែងពីសំណាក់តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា និងថែមទាំងបានបញ្ចេញស្នា​ដៃ​និពន្ធ​បទ​ភ្លេង​ថ្មីជាច្រើនបទដែលភាគច្រើនច្រៀងរួមគ្នា និងជាចម្រៀងទោល​ខ្លះ ​ដូច​ជា “No Money No Honey” “ទឹកភ្នែកក្មេងរើសសំរាម” “រាំ​ញី​កែង​ជើង” “ឡូយ​កប់​លូ”​ “យក្ស​រាំ​ធុង​បាស់” និងបទចម្រៀង អាល់ប៊ុម “Queen” ជា​ដើម។

ហើយនៅថ្ងៃប្រគំតន្រ្តីកម្មវិធី ETv Gold តន្ត្រីមហាគ្រួសារ KAP លោក G-Devith បានរៀបរាប់អំពីទំនាក់ទំនងខ្លះៗរវាងលោក និងអ្នកនាង ពេជ្រ សោភា ប្រាប់អ្នកយកព័តមានគេហទំព័រ ឡារ៉ែន ថា «បាទ! សម្រាប់ខ្ញុំជាមួយនឹងគាត់( អ្នកនាង ពេជ្រ សោភា) គឺមានលក្ខណៈជាធម្មតា  ដូចដែលបងប្អូនបានដឹងហើយថា កាលដែលពេលចេញរឿងរកាំរកូសនោះគឺវាមានច្រើនរឿង ក៏ប៉ុន្ដែសម្រាប់ខ្ញុំវាក្លាយជារឿងមួយធម្មតាទៅហើយឥឡូវនេះ»។

បើទោះបីជាយ៉ាងនេះក្ដី ទំនាក់ទំនងល្អគឺវាប្រសើរជាងភាពល្អក់កករ ដែលជាហេតុនាំឱ្យធ្វើការមិនចុះសម្រុងនឹងគ្នា មើលមុខគ្នាមិនចំ ព្រោះដោយហេតុថា តារាចម្រៀងទាំងពីរដួងនេះសុទ្ធតែស្ថិតក្រោមដំបូលរស្មីហង្សមាសតែមួយ ទើប G-Devith និយាយទៅកាន់អ្នកនាង ពេជ្រ សោភា វិញថា «បើសិនជាបើកផ្លូវល្អទៅល្អមក នោះវារឹតតែប្រសើរ ក៏ប៉ុន្ដែបើសិនជាគិតថា នៅតែប្រកាន់ និងគិតគូរច្រើនបែបហ្នឹង ក៏ស្រេចតែទស្សនិកជនគាត់វាយតម្លៃទៅចុះ» ។

ជាចុងក្រោយ តារាចម្រៀងរ៉េបល្បឿនលឿនសឹងតែមិនដកដង្ហើមរូបនេះ បានបញ្ជាក់ប​ន្ថែមទៀតថា សម្រាប់ការចេញបទចម្រៀងថ្មីជាមួយអ្នកនាង ពេជ្រ សោភា សាជាថ្មីម្ដងទៀតនោះ បើនិយាយតាមត្រង់ទៅលោកថា គឺគ្មានឱកាសបែបនោះម្ដងទៀតទេ៕

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូរបស់លោក G-Devith ខាងក្រោមនេះ៖

Advertisement