ម្ចាស់​បទ «បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ» របស់​ថៃ មក​លក់​ទឹក​សុទ្ធ​នៅ​ខេត្តសៀមរាប

នៅ​រសៀល​ម៉ោង2 ថ្ងៃទី28 ខែសីហា ឆ្នាំ2017 កំពូល​តារាចម្រៀង​រ៉ុ​ក​ឃើ​រ លោក SEK LOSO បានធ្វើ​ដំណើរ​មកកាន់ ទឹកដី​ខេត្តសៀមរាប ប្រទេស​កម្ពុជា ដើម្បី​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​រូបលោក ព្រមទាំង​ធ្វើដំណើរ​ទៅ​ទស្សនា​ប្រាសាទបុរាណ​នានា​នៅក្នុង​តំបន់​អង្គរ ជាពិសេស​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​យើង​តែម្ដង។

តាមរយៈ​រូបថត និង​វីដេអូ​ឡាយ​ផ្ទាល់​របស់​ម្ចាស់​បទ “បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ” រូបនេះ បានមក​កាន់​ប្រទេស​កម្ពុជា​លើកដំបូង​ហើយ និង​បាន​និយាយ​ពី​អារម្មណ៍​សប្បាយចិត្ត និង​មាន​ក្ដីរំភើប​រីករាយ​នៅលើ Facebook Page របស់លោក។

គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ធ្វើដំណើរ​មកជួប​ជាមួយ​អ្នកគាំទ្រ​ហើយ លោក​ក៏បាន​បញ្ជាក់ប្រាប់​ផងដែរ​ថា លោក​បាន​នាំយក​ទឹក​ពិសា​បរិសុទ្ធ​ដែលជា Band Name SEK LOSO បាន​ចែកចាយ​លក់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕

Advertisement