Apple ចេញលក់ កាសស្ដាប់ក្ដោបត្រចៀក ឥតប្រើខ្សែ តម្លៃជាង 349ដុល្លារ

នៅថ្ងៃនេះ នៅលើ​វេ​ប​សាយ Apple បានបង្ហាញ​ចេញ​ជា​ផ្លូវការ នូវ​កាស​ស្ដាប់​ក្ដោប​ត្រចៀក ឥត​ប្រើ​ខ្សែ ម៉ូ​ដែល​ថ្មី មួយទៀត​ឈ្មោះ  AirPods Max ដែលមាន​តម្លៃ 349ដុល្លារ ដោយឡែក​នៅលើ​ទីផ្សារ​បរទេស អាចមាន​តម្លៃ 549ដុល្លារ ។ AirPods Max នឹង​ចេញលក់​ចាប់ពី​ថ្ងៃទី15 ខែធ្នូ មាន​ពណ៌​ប្រផេះ ពណ៌​ប្រាក់ ពណ៌​ខៀវ ពណ៌​បៃតង និង​ពណ៌​ផ្កាឈូក។

កាស​នេះ មាន​រន្ធ​ដោត​ចំនួន​មួយ សម្រាប់​ការ​សាក​ថ្ម ដែល​សាក​ថ្ម​ម្ដង អាច​ស្ដាប់​បាន រហូតដល់ 20ម៉ោង ទោះបី​ដំណើរការ​មុខងារ ANC ក្ដី។ កាស​AirPods Max នេះ បំពាក់​មុខងារ​ពិសេស ដូចជា Active Noise Cancellation (ANC) ជា​មុខងារ​ទប់​សំឡេង​រំខាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ, មុខងារ Adaptive EQ និង​មុខងារ Spatial Audio ហើយ​វា​ក៏មាន​ប៊ូ​តុង​ចុច​មួយចំនួន និង Sensor ទំនើបៗទៀតផង។

ប៊ូ​តុង Digital Crown ដែល​យក​លំនាំ​តាម​ប៊ូ​តុង លើ Apple Watch អាច​ផ្ដល់​ការបញ្ជា​លើ​កម្រិត​សំឡេង, អាច​ផ្អាក ឬ​ចាក់​ចម្រៀង, ប្ដូរ​បទ​ចម្រៀង, ទទួល​ការហៅ​ចូល ឬ​ផ្ដាច់​ការសន្ទនា និង​អាច​ប្រើ​ដើម្បី​ដំណើរការ Siri។ ការបញ្ជា​ទាំងនេះ​អាចធ្វើ​ឡើង​ដោយ​ការ​ចុច 1ដង, 2ដង, 3ដង ឬ​ចុច​ឱ្យ​ជាប់ ក៏បាន។ បន្ថែម​ពីនេះ នៅមាន​ប៊ូ​តុង​មួយ សម្រាប់​បញ្ជា​លើ​សំឡេង​រំខាន ដែល​អាច​ផ្លាស់ប្ដូរ​រវាង​មុខងារ ANC និង​មុខងារ Transparency បាន​ទៀតផង៕

Advertisement