Xiaomi បញ្ចេញឆ្នាំងសាក Wireless សាកតែ 19នាទី ពេញ 100%

ថ្មីៗនេះ ក្រុមហ៊ុន  Xiaomi បាន​បង្ហោះ​រូបភាព 1សន្លឹក លើ​បណ្តាញ​សង្គម Weibo ផ្លូវការ​របស់ខ្លួន ឱ្យ​ប្រិយមិត្ត បានដឹង​ពី​បច្ចេកវិទ្យា​សាក​ថ្ម ឥត​ប្រើ​ខ្សែ កម្លាំង​បញ្ជូន​ថាមពល 80W ជា​កម្លាំង​ថាមពល​ធំ​បំផុត មិន​ធ្លាប់មាន។

បើ​យោងតាម​ការបញ្ជាក់​ពី Xiaomi ឆ្នាំង​សាក​កម្លាំង 80W នេះ មាន​សមត្ថភាព​អាច​សាក​ថ្ម​ទំហំ 4,000mAh បាន​ពី 0 ទៅ 50% ដោយ​ប្រើពេល​តែ 8នាទី​ប៉ុណ្ណោះ និង​អាច​សាក​ពី 0 បាន​ដល់ 100% ប្រើពេល 19នាទី។

ទោះជា​វា ត្រូវបាន​ក្រុមហ៊ុន​ប្រកាស​ជា​ផ្លូវការ ក៏ពិតមែន តែ​មិនទាន់​បានបង្ហាញ​តម្លៃ​ជាក់លាក់​នៅឡើយ។

សូម​រំឭក​ផងដែរ​ថា ពី 1ជំនាន់​ទៅ 1ជំនាន់  Xiaomi ដែលជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ឆ្លាត​វៃ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ទៅលើ បច្ចេកវិទ្យា Wireless Charging ។ ជាក់ស្តែង បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​របស់​ពួកគេ មាន​កម្លាំង​កាន់តែ​ធំឡើងៗ ក៏ដូចជា​មាន​សមត្ថភាព​សាក​បញ្ចូល​ថាមពល​ថ្ម​កាន់តែ​លឿនឡើងៗដូចគ្នា។

កាលពី​ខែសីហា កន្លងទៅ ពួកគេ​ទើបនឹង ប្រកាស ចេញ​ឆ្នាំង​សាក ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម ឥត​ខ្សែ​កម្លាំង 50W មាន​សមត្ថភាព​បញ្ចូល​ថាមពល​ថ្ម​ទំហំ 4,500mAh ពី 0 ដល់ 100% ចំណាយពេល​ខ្ទង់​ប្រហែលជា 40នាទី ជាមួយនឹង​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់ ម៉ូ​ដែល Xiaomi Mi 10 Ultra។ នៅ​ទៀត!! មិនទាន់​អស់​ត្រឹមនេះ​ទេ Xiaomi ក៏​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​សាក​ថ្ម ឥត​ខ្សែ​កម្លាំង 80W 1ទៀត ដែល​មកទល់ពេលនេះ Xiaomi Mi 11 Series ក៏​កំពុង​លេចឮ​ដំណឹង​ថា ជិត​ប្រកាស​បង្ហាញខ្លួន​ហើយ​ដែរ៕

Xiaomi creates 80W wireless charger, tops up a battery in 19 minutes

Advertisement