Galaxy S20 លក់​នៅ​កូរ៉េ RAM 12GB មានតម្លៃដល់ទៅ 1,000ដុល្លារ

​សម្រាប់​ទីផ្សារនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង Samsung នឹង​ប្រកាស​ចេញ​ Galaxy S20 នៅ​​សប្ដាហ៍​ក្រោយនេះឯង។ ថ្មីៗ​នេះអ្នកគាំទ្រផលិតផលរបស់ Samsung ​បានដឹង​​ពី​តម្លៃ ​និង​ពេល​វេលា​ចេញ​លក់​​របស់​ស្មាតហ្វូន​ថ្មី​នេះ​សឹងតែ​អស់​ទៅ​ហើយ។

Samsung នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី14 ខែ​កុម្ភៈខាងមុខ​ ជា​មួយ​នឹង​​ការ​ចេញ​លក់នៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី6 ខែ​មីនា។ ទោះជា​មិន​ទាន់​បង្ហាញពីលក្ខណសម្បត្តិច្បាស់​លាស់​ក៏ដោយ ប៉ុន្តែ​គេ​អាច​ដឹង​ពី​សមត្ថភាពនៃកាមេរ៉ាទាំង 4គ្រាប់​របស់​ស្មាតហ្វូននេះ​ខ្លះៗ​ហើយ​ គឺ​ជា​ប្រភេទលេនស៍​ល្អ។

Galaxy S20 មាន​តម្លៃ​ចាប់​ពី 1.25លាន​វ៉ុន​(ប្រមាណ 1,052ដុល្លារ)។ ​ប្រភេទ Galaxy S20+ ​មាន​តម្លៃ 1.37លាន​វ៉ុន(ប្រមាណ 1,137ដុល្លារ)។ 

ចំណែក Galaxy S20 ម៉ូដែល Ultra វិញ​ គឺមានតម្លៃ 1.6លាន​វ៉ុន(ប្រមាណ 1,350ដុល្លារ) ប៉ុន្តែ​មិន​មែនមាន​មេម៉ូរីត្រឹមតែ 128GB ដូច​ 2​ប្រភេទ​ខាង​លើ​នោះ​ទេ គឺ​មាន​ទំហំ​ដល់ទៅ 256GB ឯណោះ។ តម្លៃ​ទាំង​នេះ ​គឺ​សម្រាប់​ប្រភេទ​ដែល​មាន​ RAM ទំហំ 12GB ដែល​វា​អាច​ជា​ជម្រើស RAM តែ​ 1គត់​នៃ​ត្រកូល S20 នេះ៕


Advertisement