Facebook​ ​ធ្លាប់​ប្រើ​វិធីសាស្ត្រ​លួច​ស្តាប់​ ​និង​យក​សំឡេង​អ្នកប្រើ​ប្រាស់​ឱ្យ​អ្នកដទៃ​ស្តាប់​

ថ្មី​ៗ​នេះ​ ​Facebook​ ​បាន​សារភាព​ថា​ ​ខ្លួន​ពិតជា​ធ្លាប់​បាន​លួចស្ដាប់​ការសន្ទនា​របស់​អ្នកប្រើ​ប្រាស់​ទាំង​ ​call​ ​និង​ ​voice​ ​message​ ​ពិតប្រាកដ​មែន​ ​តែ​ ​គឺ​ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ ​AI​ ​របស់​ខ្លួន​តែប៉ុណ្ណោះ​។​

​Bloomberg​ ​បាន​បង្ហើប​ថា​ ​Facebook​ ​បាន​ជះ​លុយ​ឱ្យ​អ្នក​សហការ​របស់​ខ្លួន​ ​ដែល​ពុំ​មាន​អ្នកដឹង​ថា​ជា​អ្នកណា​នោះ​មក​បកប្រែ​ពី​សំឡេង​ទៅជា​តួអក្សរ​។​ ​Facebook​ ​បាន​សារ​ភាព​ត្រង់​ៗ​ថា​ ​ខ្លួន​ពិតជា​ធ្លាប់​លួច​ស្តាប់​សំឡេង​របស់​អ្នកប្រើ​ប្រាស់​ពិតមែន​ ​ប៉ុន្តែ​នៅពេល​នេះ​ខ្លួន​បាន​បញ្ឈប់​សកម្មភាព​នេះ​ហើយ​។​

​Facebook​ ​បាន​បន្ត​ថា​ ​ការបកប្រែ​សំឡេង​នេះ​ ​គឺ​ចង់​ធើ្វ​តេស្ដ​ថា​ ​តើ​ ​AI​ ​របស់​ខ្លួន​អាចប​ក​ប្រែ​ពី​សំឡេង​មក​ជា​តួអក្សរ​បាន​ត្រឹមត្រូវ​ ​ឬ​អត់​?​ ​និង​ធ្វើការ​កែ​លម្អ​ទៅលើ​មុខងារ​ ​Voice​-​to​-​text​ ​របស់​ខ្លួន​ ​ដែល​មុខងារ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​បញ្ជា​ ​Messenger​ ​ឱ្យ​សរសេរជា​អក្សរ​ ​តាមរយៈ​សំឡេង​ដែល​បាន​និយាយ​នោះ​បាន​។​

​មិនមែន​មានតែ​ ​Facebook​ ​តែមួយ​ទេ​ ​ក្រុមហ៊ុន​ផ្សេងទៀត​ ​ដូចជា​ ​Apple​,​ ​Amazon​,​ ​និង​ ​Google​ ​ក៏​ធ្លាប់​ប្រើ​វិធីសាស្ត្រ​លួច​ស្តាប់​ ​ឬ​ថត​យក​សំឡេង​អ្នកប្រើ​ប្រាស់​ទៅ​ឱ្យ​អ្នកដទៃ​ស្តាប់​ ​ដើម្បី​ស្វែងរក​វិធី​ពង្រឹង​ ​AI​ ​របស់​ខ្លួន​ដូចគ្នា​ដែរ​។​ ​នៅ​ខែមេសា​ឆ្នាំនេះ​ ​Amazon​ ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ត្រូវ​បាន​រក​ឃើញថា​ ​បាន​ជួល​បុគ្គលិក​រាប់ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​លួច​ស្តាប់​ការសន្ទនា​របស់​អ្នកប្រើ​ប្រាស់​ទូទៅ​តាម​ ​Alexa​ ​speaker​ ​របស់​ខ្លួន​។​ ​បន្ទាប់មក​ក្រុមហ៊ុន​ ​Apple​ ​និង​ ​Google​ ​ក៏​ត្រូវ​គេ​ចាប់បាន​ថា​ ​បាន​ធ្វើ​ដូចគ្នា​នេះ​ដែរ​។​

​លោក​ ​Mark​ ​Zuckerberg​ ​បាន​បដិសេធ​ចោល​នូវ​រាល់​ការសង្ស័យ​ដែល​ថា​ ​ខ្លួន​លួច​ស្តាប់​សំឡេង​ទាំងនេះ​ ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​៕​



Advertisement