ឧប​ក​រណ៍​សា្តប់​តន្ត្រី​ ​iPod​ ​Touch​ ​ជំនាន់​ទី6​ ​បន្ថែម​មុខងារ​សំខាន់​ ​អាច​ខល​វីដេអូ​ជា​ក្រុម​បាន​

​ថ្មី​ៗ​នេះ​នៅ​លើ​វេ​ប​សាយ​ ​Apple​ ​ផ្លូវការ​ ​បាន​បង្ហាញថា​ ​ម៉ាស៊ីន​ចាក់​ចម្រៀង​ដែល​ល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ ​ឥឡូវ​បាន​ចេញ​ស៊េរី​ថ្មី​មក​ទៀតហើយ​ ​គឺ​ ​iPod​ ​Touch​ ​ជំនាន់​ទី6​ ​ដោយ​តម្លៃ​ដាក់​លក់​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ជម្រើស​មេ​ម៉ូ​រី​ ​32GB​ ​មានតម្លៃ​ ​199ដុល្លារ​។​ ​មេ​ម៉ូ​រី​ ​128GB​ ​តម្លៃ​ ​299ដុល្លារ​ ​និង​មេ​ម៉ូ​រី​ ​256GB​ ​តម្លៃ​ ​399ដុល្លារ​។​

​iPod​ ​Touch​ ​ជំនាន់​ទី6​ ​នេះ​ ​បាន​បំពាក់​បន្ថែម​នូវ​មុខងារ​សំខាន់​ ​2​ ​គឺ​ ​Group​ ​FaceTime​ ​(​ជាមុ​ខ​ងារ1​ ​ដែល​អាច​ឱ្យ​អ្នកប្រើ​និយាយ​គ្នា​តាម​វីដេអូ​ឡាយ​ហ្វ៍​ជា​ក្រុម​បាន​)​ ​និង​ ​AR​ ​experience​ ​(​មុខងារ​ប្រើ​បច្ចេកវិទ្យា​ ​AR​)​។​ ​ចំពោះ​ផ្នែក​ផ្សេង​ៗ​ទៀត​មាន​ដូចជា​ ​អេក្រង់​ទំហំ​ ​4អ៊ិ​ញប្រ​ភេទ​ ​Retina​ ​មាន​ប៊ូតុង​ ​Home​ ​តែ​គ្មាន​ ​TouchID​។​

​iPod​ ​Touch​ ​នៅតែ​គាំទ្រ​រន្ធ​ដោត​កាស​ខ្នាត​ ​3.5mm​ ​គាំ​ទ្រ​ឌុយ​ ​Lightning​ ​connector​ ​មាន​រន្ធ​បញ្ចេញ​សំឡេង1​ ​និង​រន្ធ​ ​Microphone​ ​1​។​ ​សម្រាប់​ថាមពល​ថ្ម​អាច​ប្រើ​បាន​ប្រមាណ​ ​40ម៉ោង​(​ចាក់​ចម្រៀង​ជាប់​រហូត​)​ ​និង​ ​8ម៉ោង​(​ចាក់​វីដេអូ​)​។​ ​វា​ក៏​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ​ ​8មេ​ហ្គា​ភិក​សែល​ ​និង​ ​1.2មេ​ហ្គា​ភិក​សែល​ដូច​ ​iPod​ ​Touch​ ​ជំនាន់​មុន​ដែរ​។​

​រី​ឯ​បន្ទះ​ឈីប​ ​A10​ ​Fusion​ ​វិញ​ ​Apple​ ​បាន​អះអាង​ថា​ ​នឹង​ជួយ​ឱ្យ​ដំណើរការ​លឿន​ជាង​មុន​ ​2ដង​ ​និង​លឿន​ជាង​ ​3ដង​ផ្នែក​ ​User​ ​experience​។​ ​(​A10​ ​Fusion​ ​គេ​ដឹង​ថា​ ​មាន​បំពាក់​លើ​ ​iPhone​ ​7​ ​និង​ ​iPhone​ ​7​ ​Plus​)​៕​







Advertisement