BMW បញ្ជាក់​ពី​ការ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ជិត​ខាង​​របស់​កម្ពុជា

BMW បានបញ្ជាក់​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​​បុត្រ​សម្ប័ន្ធ​របស់​ខ្លួន​​ ​កំពុង​​ត្រៀមខ្លួន​សម្រាប់​ការដំឡើង​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ។

Philippe Parin អនុប្រធាន​សាជីវកម្ម BMW បានឱ្យដឹងថា រោងចក្រ​ដំឡើង​នៅ​ប្រទេស​ថៃ​គឺជា​មួយ​ក្នុងចំណោម​ខ្សែច្រវាក់​ផលិតកម្ម​សំខាន់ និង​ទំនើប​បំផុត​របស់ BMW និង​ផលិត​រថយន្ត​ទាំងបី​ម៉ាក​គឺ BMW, Mini និង BMW Motorad។

បច្ចុប្បន្ន រោងចក្រ BMW នៅ​ប្រទេស​ថៃ កំពុង​ផលិត​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង និង​រថយន្ត​អគ្គិសនី​ប្រភេទ PHEV។ បណ្ដា​គម្រោង​អនាគត​របស់​រោងចក្រ BMW នៅ​ប្រទេស​ថៃ ក៏មាន​ទាំង​ការផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី 100% ផងដែរ។ ប្រការនេះ​ស្ថិតក្នុង​យុទ្ធសាស្ត្រ EV ដែល​បានកំណត់​គោលដៅ​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន 50% នៅក្នុង​ចំណោម​រថយន្ត​សរុប​របស់ BMW នា​ឆ្នាំ 2030។

ការលក់​រថយន្ត​អគ្គិសនី​របស់ BMW នៅ​ទូទាំង​សកលលោក​សម្រេច​បានជា​ង 30% ធៀប​នឹង​ប្រាក់ចំណូល​សរុប​នៅក្នុង​ឆ្នាំ​កន្លង។ ឆ្នាំនេះ តួលេខ​នេះ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​បន្ត​ទៀត​។

រថយន្តអគ្គិសនីម៉ូដែល Countryman របស់ក្រុមហ៊ុន Mini នៃសាជីវកម្ម BMW

កំណែ​មួយ​របស់​រថយន្ត​អគ្គិសនី​​ម៉ូ​ដែល Mini Countryman របស់​សាជីវកម្ម​ BMW ត្រូវបាន​ដំឡើង​នៅ​ប្រទេស​ថៃ​នាពេល​កន្លង។

Advertisement