អ្នកវិទ្យាសាស្ត្រ​រកឃើញ​ក្រណាត់​ប្រភេទ​ថ្មី អាច «ស្ដាប់ឮ» សំឡេង និង​តាមដាន​ស្នាម​ប្រេះ​លើ​អគារ

(សិង្ហ​បុរី)-ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang បាន​រកឃើញ​វិធី​ផលិត​ក្រណាត់​មួយ​ប្រភេទ​ដែល​អាច​ស្ដាប់ឮ​សំឡេង និង​បង្កើត​សំឡេង។

សម្លៀកបំពាក់​ដែល​ធ្វើ​អំពី​ក្រណាត់​ដែល​អាច​ស្ដាប់ឮ​សំឡេង អាច​ប្រើប្រាស់​ក្នុងការ​តាន​ចង្វាក់បេះដូង ឬ​ចង្វាក់​ដង្ហើម​ទៅតាម​ពេលវេលា​ជាក់ស្ដែង ដោយយោង​ទៅតាម​ភាព​ញាប់​ញ័រ​នៅលើ​ស្បែក។ ដូច្នេះ អ្នកប្រើប្រាស់​សម្លៀកបំពាក់​ដែលមាន​សាច់​ក្រណាត់​ប្រភេទ​នេះ អាច​ទទួល​ទូរស័ព្ទ និង​ទាក់ទង​គ្នា​បាន។

ក្រៅពីនេះ ក្រណាត់​ថ្មី​ក៏​អាច​ដើរតួនាទី​ដូច​ទៅនឹង​ឧបករណ៍​ជំនួយ​ដល់​អ្នកខ្សោយ​ត្រចៀក នៅក្នុង​ការរក​ផ្លូវ​ក្នុង​បរិយាកាស​អ៊ូអរ។

ជាង​នេះ បើ​យោងតាម Wei Yan ជំនួយការ​របស់​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Nanyang ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា សាច់​ក្រណាត់​របស់​ពួកគេ អាច​បំពាក់​លើ​សម្បក​របស់​យា​ន​អវកាស​ដើម្បី​តាមដាន​ការប្រមូលផ្ដុំ​របស់​ធូលី​អវកាស ឬ​ប្រើ​នៅលើ​អគារ​ដើម្បី​ស្វែងរក​ស្នាម​ប្រេះ ឬ​ប្រហោង​ដែល​កើតឡើង​ដោយសារ​សម្ពាធ។ វា​ក៏​អាច​ត្បាញ​ជា​សំណាញ់​ដើម្បី​តាមដាន​ត្រី​នៅឯ​សមុទ្រ។

Advertisement