រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ប្រភេទ Molten Salt កម្លាំង ១០០ MW នៅលើ​សមុទ្រ​ខ្សាច់ Gobi

ដោយ​បំពាក់​កញ្ចក់​ប្រមូល​កំដៅ​នៃ​ពន្លឺព្រះអាទិត្យ រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​នៅ Gansu អាច​ផលិត​អគ្គិសនី​បាន ៣៩០ លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ។

នេះ​គឺជា​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​អគ្គិសនី​ថាមពលព្រះអាទិត្យ​ដែល​ប្រើ​បច្ចេកវិទ្យា Molten Salt ធំ​បំផុត​នៅ ប្រទេស​ចិន។ Cheng nan ដែលជា​អ្នកយកព័ត៌មាន​របស់ Xinhua បាន​និយាយថា រាល់ថ្ងៃ ចាប់ពី​ពេល​ព្រះអាទិត្យ​រះ រហូតដល់​លិច កញ្ចក់ ១២,០០០ ផ្ទាំង នឹង​បែរ​ទៅរក​ព្រះអាទិត្យ ដើម្បី​ប្រមូលផ្ដុំ​ពន្លឺ ជះ​ទៅកាន់​ប៉ម Molten Salt ដែលមាន​កម្ពស់ ២៦០ ម៉ែត្រ សម្រាប់​បំប្លែង​ទៅជា​អគ្គិសនី។

រោងចក្រ​អគ្គិសនី​ថាមពលព្រះអាទិត្យ​ប្រភេទ Molten Salt នេះ មាន​កម្លាំង ១០០ MW និង​មាន​ទីតាំងនៅ​ក្នុងស្រុក Donhuang នៃ​ខេត្ត Gansu ភាគ​ពាយព្យ​នៃ ប្រទេស​ចិន។ វា​ដំណើរការ​ដោយ​ប្រើប្រាស់​កញ្ចក់​ចំនួន ១២,០០០ ផ្ទាំង ដើម្បី​ប្រមូល​ពន្លឺព្រះអាទិត្យ បាញ់​ឆ្ពោះទៅកាន់​ប្រព័ន្ធ​ទទួល​ពន្លឺ​នៅលើ​ប៉ម​ថាមពល។

វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាចបង្កើត​អគ្គិសនី​បាន ៣៩០ លាន​គីឡូវ៉ាត់/ឆ្នាំ។ តាមរយៈ​យន្តការ​នេះ រោងចក្រ​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ពុល​កាបូនឌីអុកស៊ីត បាន ៣៥០,០០០ តោន ក្នុង ១ ឆ្នាំ។

ពេល​ដំណើរការ​អស់ពី​សមត្ថភាព រោងចក្រ​នេះ​អាច​ផលិត​អគ្គិសនី​បាន ១០០,០០០ គីឡូវ៉ាត់ ជា​រៀងរាល់​ម៉ោង គ្រប់គ្រាន់​សម្រាប់​អំបូល​ភ្លើង​ចំនួន ១ លាន​អំពូល ក្នុង ១ ម៉ោង។

Advertisement