តើ​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​មាន​តួនាទី​អ្វីខ្លះ?

បន្ទាប់ពី​មានការ​រឹតបន្តឹង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ក្រសួង​អប់រំ យុវជន និង​កីឡាតែងតែ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ជ្រើសរើស​អ្នកសង្កេតការណ៍​ចំពោះ​រាល់​ការប្រឡង។ អ្នកសង្កេតការណ៍​ការ​ប្រឡង​ទាំងអស់នោះ មាន​ភារកិច្ចសំខាន់ៗដូចជា៖

– សង្កេតមើល​ស្ថានភាព​ជុំវិញ​មណ្ឌល​ប្រឡង ច្រកចេញ-ចូល​មណ្ឌលទ្វារ​ចូល​បន្ទប់​ពេល​អនុរក្ស​កំពុង​ហៅ​ឈ្មោះ​សិស្ស​ចូល​បន្ទប់​ប្រឡង រួមទាំង​មើល​ជុំវិញ​បរិវេណ​ប្រឡង និង​ក្នុង​បន្ទប់​ប្រឡង។
– អ្នកសង្កេតការណ៍​មាន​សិទ្ធិ​ឈរ​នៅក្រៅ​បន្ទប់ ហើយ​មើលទៅ​ក្នុង​បន្ទប់​ប្រឡង​តាមរយៈ​ទ្វារ និង​បង្អួចដើម្បី​មើល​ពី​ដំណើរការ​នៃ​សំណេរ។
– អ្នកសង្កេតការណ៍​មាន​សិទ្ធិ​មើល​ការបើក​ហិប និង​ក​ញ្ចា​ប់​វិញ្ញាសា។
– រាយការណ៍​ជាបន្ទាន់ និង​ជា​បន្តបន្ទាប់​ជា​សាធារណៈ​ពី​ដំណើរ​ការប្រឡង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដោយ​មិន​លាក់លៀម។
– អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ដែល​មកពី​សមាគម សង្គម​ស៊ីវិល វិស័យ​ឯកជន ក្រុម និង​បុគ្គល​ឯកជនត្រូវ​សហការ​ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាពព្រមទាំង​ធ្វើ​របាយការណ៍​បូកសរុប​ពី​ដំណើរការ​ប្រឡង​តាម​ទស្សនៈ​យល់ឃើញ​របស់ខ្លួន​ទៅ​មន្ត្រី​អង្គភាព​ប្រឆាំងអំពើពុករលួយ។

ចំណុច​ទាំងអស់នេះ​ជា​អ្វីដែល​អ្នកសង្កេតការណ៍​សម្រាប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​អាចធ្វើ​បានដើម្បី​រួមចំណែក​ជួយ​ដល់​វិស័យ​អប់រំ និង​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​ការប្រឡង៕

Advertisement