Google ដាក់កំហិត មិនឱ្យបុគ្គលិកខ្លួនប្រើកម្មវិធីល្បី Zoom

ក្រុមហ៊ុន Google បាន​ចេញបម្រាម​មួយ​ ហាម​ឃាត់​មិន​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ប្រើ​ប្រាស់​កម្មវិធី​សន្និសីទ​តាម​អនឡាញ​ Zoom នោះ​ឡើយ។

ក្រុមហ៊ុន​ដដែល​ខាង​លើ បាន​លើក​ហេតុផល​ថា ក្រុមហ៊ុនមានការ​ព្រួយបារម្ភ​លើ​​សុវត្ថិភាព ដែល​បញ្ហា​ផ្នែក​សុវត្ថិភាព​នេះ កាន់​តែ​បន្ត​កើន​ឡើង ​ចាប់​តាំង​ពី Zoom បាន​ក្លាយ​ជា​កម្មវិធី​ពេញ​និយម​ជាង​គេ ​អំឡុង​ការ​ផ្ទុះ​មេរោគកូវីដ​-19។

កាល​ពី​សប្ដាហ៍​មុន Google បាន​ផ្ញើ​អ៊ីមែល​ទៅប្រាប់​បុគ្គលិក ​​អំពី​ការ​ហាម​ឃាត់​នេះ ដោយ​បាន​ប្រាប់​ថា ​បុគ្គលិក​ណា​ដែល​បាន​​ដំឡើង​កម្មវិធី Zoom លើ​ម៉ាស៊ីន​​ដែល​ផ្ដល់​ដោយ​​ Google ​នោះ​ប្រាកដ​ជា​នឹង​លែងអនុញ្ញាត​ឱ្យ Zoom ​ដំណើរ​ការ​បាន​ត​ទៀតហើយ។

គួររំឭក​ផង​ដែរ​ថា Google ​ក៏មាន​​កម្មវិធី​មួយ​ឈ្មោះ Meet ដែលស្រដៀង​​នឹង Zoom ដូច​គ្នាដែរ ដោយ​ជា​ផ្នែក​មួយ​នៃ​ផលិត​ផល​ G Suite ដើម្បី​មក​​ប្រកួតប្រជែង​នឹង​ Zoom៕

Advertisement