Tim Cook ៖ Apple នឹងផលិតឧបករណ៍ការពារមុខឱ្យបានច្រើនបំផុត 1លានឧបករណ៍ ក្នុង1សប្ដាហ៍

ថ្មីៗ​នេះ​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​គណនី Twitter របស់​ខ្លួន​ ​លោក Tim Cook បាន​រៀប​រាប់​ថា​ Apple នឹង​ផលិត​ឧបករណ៍​ការពារ​មុខ​ឱ្យ​បាន​ច្រើន​បំផុត 1លាន​​ឧបករណ៍​ក្នុង​ 1សប្ដាហ៍។

Apple បាន​ប្រមូល​ផ្ដុំ​នូវ​អ្នក​ឌីហ្សាញ​ផលិតផល វិស្វករ ក្រុម​ប្រតិបត្តិការ ​និង​វេច​ខ្ចប់ និង​ដៃ​គូ​ផ្គត់ផ្គង់​របស់​ខ្លួន ​ដើម្បី​ឌីហ្សាញ ផលិត​ និង​ដឹក​ជញ្ជូន​​ឧបករណ៍​ការពារ​មុខ​សម្រាប់​បុគ្គលិក​ក្នុងវិស័យ​សុខាភិបាល។

តាម​រយៈ​ចង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​ជូន​ម៉ាស់​ចំនួន 20លានបន្ទះ​សម្រាប់​គ្រូ​ពេទ្យ និង​គិលានុបដ្ឋាយិកា​ ដែល​ម៉ាស់​ទាំង​នេះ​ ​គឺ​ម៉ាស់​គុណភាព​ខ្ពស់ N95 ដែល​អាច​ការពារ​​កម្ទេច​ធូលី​បាន​ដល់ 95%

រំឭក​ផង​ដែរ​ថា ការ​ដឹក​ជញ្ជូន​លើ​កដំបូង​របស់ Apple គឺ​ដឹក​ទៅ​ឱ្យ​មន្ទីរពេទ្យ​ Kaiser នៅ​តំបន់ Santa Clara សហរដ្ឋ​អាមេរិក​ កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដែល​ទទួល​បាន​​ការ​​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​ក្រុម​គ្រូ​ពេទ្យ៕

Advertisement