ក្រុមហ៊ុនបច្ចេកវិទ្យាមួយ គ្រោងផលិតស្មាតហ្វូន ក្តារចុចមាន 5G ដំបូងគេ

ក្រុមហ៊ុន​បច្ចេកវិទ្យា Planet Computers បាន​ផូស្ត​បង្ហាញរូបរាង​គំរូ​ស្មាតហ្វូន Astro Slide ​5G ​ដែល​មាន​សណ្ឋាន​ស្រដៀង​នឹង Nokia E7 ត្រង់​ហូត​ចំហៀង ​និង​មាន​ប៊ូតុង​ចុច ប៉ុន្តែ​គ្រប់​យ៉ាង​នៅ​ខាង​ក្នុង ​គឺ​ជា ស្មាតហ្វូន។

Astro Slide ​អាច​នឹង​ចេញ​​ជារូបរាងពិត ​ដោយ​មានបំពាក់​អេក្រង់ខ្នាត 6.3អ៊ិញ ​ទំហំ​ប៉ុន​ស្មាតហ្វូន​ធម្មតា (Touch Screen) ​និងអាច​យកប្រើ​ធ្វើ​ជា mini-labtop បាន​។ វា​នឹង​ដំណើការ​ដោយ Android 10 មាន​បំពាក់​បន្ទះឈីប 5G MedieTek ថែម​ទាំង​មាន eSIM + ជើង​ស៊ីម​ប្រភេទ nano (តូច) មក​ទៀត​ផង។ មាន​ជម្រើស​ RAM 6GB និង 8GB មេម៉ូរី 128GB និង 256GB។
ឯ​កាមេរ៉ា​មុខ-ក្រោយ ក៏​មិន​អន់​ដែរ​គឺ ខាង​មុខ 48MP ឯ​ខាង​ក្រោយគឺ ​48 MP ដូច​គ្នា ល្មម​អាច​ថត​រូប​បាន​ច្បាស់​ត្រជាក់​ភ្នែក។ ទាំង​នេះ ​គ្រាន់​តែ​ជាគំនិត​ ដែល​​គ្រោងនឹង​ផលិត តែដោយឡែក​ សម្រាប់​ថ្ងៃ​ចេញ​លក់​ និង​តម្លៃ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

Advertisement