Apple ជួយដល់អ្នកកាត់តវីដេអូ ដោយបើកឱ្យប្រើកម្មវិធីមួយ 90ថ្ងៃដោយមិនគិតលុយ

ជា​ធម្មតា​កម្មវិធី Final Cut Pro X គឺ​មាន​តម្លៃ 300ដុល្លារ ហើយ​កម្មវិធី​ Logic Pro X មាន​តម្លៃ 300ដុល្លារ ប៉ុន្តែ​ដោយ​សារ​ការ​រាតត្បាត​នៃមហាមេរោគ​​ COVID-19 ​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​អាច​ទៅ​ធ្វើ​ការ ឬ​បំពេញ​ការ​សិក្សា​នៅ​ក្នុងក្រុមហ៊ុន​បាន ដូច្នេះហើយទើប Apple បាន​សម្រេច​បើក​ឱ្យ​ប្រើ​ប្រាស់​កម្មវិធី​ជំនាញ ​តម្លៃ​រាប់​រយ​ដុល្លារ​ខាងលើនេះដោយ​មិន​គិត​លុយ​។

យោង​តាម​ប្រភព​ពី Apple បាន​​សរសេរ​ក្នុង​សេចក្ដី​ប្រកាស​ដូច្នេះថា៖ “យើង​សង្ឃឹម​ថា ​អតិថិជនរបស់​យើង​ដែល​នៅ​ផ្ទះ ហើយ​ចង់​រៀន​អំពី​អ្វី​ថ្មី​នោះ​ អាចនឹង​​សាក​ល្បង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាក​ល្បងនេះ​ដោយ​មិន​គិត​លុយ​” ​​​​កម្មវិធី​ជំនាញ​កាត់​ត​វីដេអូ Final Cut Pro X និង​កាមេរ៉ា​ផលិត​ចម្រៀង​ Logic Pro X របស់​ Apple ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ​នឹង​មាន​បើក​ឱ្យ​សាក​ល្បង​ប្រើ​ប្រាស់​រយៈពេល 90ថ្ងៃ។

កម្មវិធី Final Cut Pro X គឺ​មាន​បើក​ឱ្យ​សាក​ល្បង​ប្រើ​ឥត​គិត​លុយរយៈពេល 30ថ្ងៃ​​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​ Logic Pro X នៅ​មិនទាន់​មាន​នៅឡើយ។

អ្នក​ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​សាក​ល្បង​ 30ថ្ងៃ​ របស់ Final Cut Pro X នឹង​ទទួល​បាន​រយៈពេល​​សាក​ល្បង​បន្ថែម​ទៀត៕

Advertisement