សិស្ស​ជាង​ ​200នាក់​ទទួល​សញ្ញាបត្រ​ ​និង​បណ្ណ​សរសើរ​ពីសា​លា​រៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​

​សាលារៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​ដែល​ជា​សាលា​មាន​ភាព​ល្បីល្បាញ​ ​និង​បទ​ពិសោធ​យូរឆ្នាំ​ក្នុង​ការ​បណ្តុះបណ្តាល​ដោយ​ផ្តោត​សំខាន់​លើ​ភាសា​ចិន​ ​ភាសាអង់គ្លេស​ ​និង​ភាសាខ្មែរ​ ​បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ ​និង​បណ្ណ​សរសើរ​ដល់​សិស្ស​ពូកែ​ប្រមាណ​ជាង​ ​200នាក់​នៅ​ព្រឹក​ថ្ងៃទី8​ ​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​។​ ​

​លោក​ ​ZHU​ ​BANGJIANG​ ​នាយក​សាលា​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​បាន​លើកឡើង​ថា​ ​ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​យើង​ទាំងអស់គ្នា​គួរ​ចងចាំ​ ​ដោយ​យើង​បាន​ជួបជុំគ្នា​ដើម្បី​អបអរសាទរ​ដល់​សិស្ស​កម្រិត​មត្តេយ្យ​ ​និង​សិស្ស​បឋមសិក្សា​ដែល​បាន​ទទួល​សញ្ញាបត្រ​ ​និង​បណ្ណ​សរសើរ​បន្ទាប់ពី​បាន​បញ្ចប់​វគ្គសិក្សា​។​ ​យើង​ទាំងអស់គ្នា​មក​ទីនេះ​ដើម្បី​បញ្ជាក់​ ​និង​ចែករំលែក​ពី​ភាព​រីកចម្រើន​របស់​សិស្សានុសិស្ស​ទាំងអស់គ្នា​។​ ​

​លោក​ ​ZHU​ ​BANGJIANG​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​គម្រប់​ខួប​ ​10ឆ្នាំ​របស់​សាលា​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​ផង​ដែរ​។​ ​10ឆ្នាំ​ដែល​ឆ្លងកាត់​ព្យុះភ្លៀង​ ​បាន​ធ្វើ​ឱ្យ​សាលា​រីកចម្រើន​គ្រប់​ផ្នែក​។​ ​នៅ​ឆ្នាំនេះ​ ​សាលា​របស់​យើង​បាន​បន្ថែម​ថ្នាក់​អនុវិទ្យាល័យ​ ​បន្ទាប់ពី​យើង​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អាណាព្យាបាល​ ​និង​សង្គម​»​។​ ​

​លោកនាយក​សាលា​បាន​បន្ថែម​ទៀត​ថា​ ​10ឆ្នាំ​កន្លងមក​នេះ​ ​សិស្សរបស់​យើង​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​សាលារៀន​ ​ហើយ​ក្រោយពេល​ពួកគេ​បាន​បន្ត​ការសិក្សា​នៅ​ក្រៅប្រទេស​ ​ពួកគេ​នៅតែ​អាច​រក្សា​បាន​នូវ​កម្រិត​ពិន្ទុ​ល្អ​ដដែល​។​ ​នេះ​បញ្ជាក់​ថា​ ​ការសិក្សា​ភាសា​ចិន​នៅក្នុង​ស្រុក​ ​ក៏​ទទួល​បានផល​ល្អ​ដូច​នៅ​ក្រៅប្រទេស​ដែរ​ ​ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​សិស្សរបស់​យើង​។​ ​លោកនាយក​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​ការលូតលាស់​របស់​សិស្ស​ ​គឺជា​គោលបំណង​របស់​អាណាព្យាបាល​ ​ហើយ​លោក​សូម​ថ្លែងអំណរគុណ​ដល់​អាណាព្យាបាល​គ្រប់រូប​ដែល​តែងតែ​គាំទ្រ​ ​សហការ​ ​និង​ផ្តល់​មតិយោបល់​ជាមួយ​សាលា​កន្លងមក​។​ ​នៅ​ថ្ងៃ​អនាគត​ ​សាលា​នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​បន្ត​ទៀត​ដើម្បី​ឱ្យ​សិស្សានុសិស្ស​មាន​បរិស្ថាន​សិក្សា​ល្អ​ ​និង​មិន​ធ្វើ​ឱ្យ​អាណាព្យាបាល​ខកបំណង​ឡើយ​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លក្ខណៈ​ពិសេស​ដែល​នាំ​ឱ្យ​សាលារៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​បណ្តុះបណ្តាល​សិស្ស​ឆាប់​ចេះ​ ​និង​មានចំណេះ​ផ្នែក​ភាសា​ចិន​ល្អ​ ​ដោយសារ​សាលា​ជ្រើសរើស​គ្រូបង្រៀន​ដែល​ជា​ជនជាតិ​ដើម​ ​ជាមួយនឹង​បទ​ពិសោធ​ខ្ពស់​ទាំងអស់​ ​មិនមែន​គ្រូខ្មែរ​បង្រៀន​ថ្នាក់​ភាសា​ចិន​ឡើយ​។​ ​ក្រៅពី​នេះ​ ​សាលារៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​ក៏​មាន​បន្ថែម​ផង​ដែរ​នូវ​វគ្គ​សំ​ខាន់​ៗ​ដើម្បី​ឱ្យ​សិស្ស​អភិវឌ្ឍ​សមត្ថភាព​ ​និង​យល់ដឹង​ពី​ការរស់នៅ​កាន់តែ​ល្អ​ ​ដោយមាន​បង្រៀន​ក្បាច់​គុណ​កុង​ហ៊្វូ​ ​មាន​បង្រៀន​គូរគំនូរ​ ​និង​តន្ត្រី​ដល់​សិស្សានុសិស្ស​ថែមទៀត​ផង​៕​ ​

Advertisement