ខាងក្រោមនេះ ជាតម្លៃឌុយ-តភ្ជាប់ច្រើនរន្ធ ចូល iPad Pro យកទៅប្រើការបានច្រើនមុខ

HyperDrive Hub ​ជា​ដុំ​ឌុយ​-ត ​ភ្ជាប់​បាន​ 6រន្ធ​ក្នុង​ពេល​តែ​មួយ​។ វា​ជា​ឧបករណ៍​ជំនួយ​សម្រាប់​ដំឡើង​ជាមួយ iPad Pro ​ស៊េរី​ចាប់​ពី​ឆ្នាំ2018 ​ឡើង​ទៅ។ ​ដុំ​ឌុយ-ត​នេះ​ដាក់​លក់​នៅ​លើ​ Amazon និង​ B&H មានតម្លៃ​ចន្លោះ​ពី​ 90 ​ទៅ 100ដុល្លារ។
លក្ខណសម្បត្តិ​នៃ​ឌុយ-​ត​នេះ​ មាន​ដូច​ជា៖ ​រន្ធ-ត​ចូល​កុំព្យូទ័រ HDMI (1080p 60Hz ឡើង​ដល់ 4K 30Hz) មាន​រន្ធ​ USB-C ល្បឿន​បញ្ជូន​ 5Gb/s មាន​រន្ធ Micro-SD/SD កាត មាន​រន្ធ​ USB-A ល្បឿន​បញ្ជូន 5Gb/s មានរន្ធ​កាស 3.5mm ​ស្រូប​សំឡេង​បាន​ល្អ​។

សរុប​ជា​រួម​ទៅ ​ដុំ-ត ​នេះ​មួយ​អាច​ភ្ជាប់​ទៅ​កុំព្យូទ័រ​យួរ​ដៃ(Laptop)ផង ដោតកាសស្ដាប់ និងដោត USB ​បានផង​ក្នុង​ពេល​តែ​មួយ​៕

Advertisement