ក្រសួង​អប់រំ​បង្ហាញ​ពី​ដំណើរ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​សាលា​រៀន​ជំនាន់​ថ្មី​…

ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​សាលារៀន​ជំនាន់​ថ្មី​មួយ​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ ដែល​មាន​សកម្មភាព​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អប់រំ​ជំនាញ​ សីលធម៌​វិជ្ជាជីវៈ​ ការ​បង្រៀន​ និង​ការ​ផ្តល់​ប្រឹក្សា​ជាដើម​។

កម្មវិធី​នេះ​នឹង​ផ្តោត​លើ​ការ​បង្រៀន​លើ​មេរៀន​សំ​ខាន់​ៗចំនួន4​ គឺទី1​ សីលធម៌​វិជ្ជាជីវៈ​ និង​ការ​ផ្តល់​ប្រឹក្សា​គ្រូ​។ ទី2​ ភាសាអង់គ្លេស​សម្រាប់​ការស្រាវជ្រាវ​អប់រំ​។ទី3​ បច្ចេកវិទ្យា​ និង​សារ​គមនាគមន៍​ក្នុង​ការអប់រំ​ និង​ទី​4 គោលការណ៍​ និង​ប្រព័ន្ធ​គរុកោសល្យ​ទូទៅ​។

កម្មវិធី​នេះ​នឹង​ប្រើប្រាស់​សូ​ហ្វ​វែរ​ (software​) លំដាប់ថ្នាក់​ពិភពលោក​សម្រាប់​ជួយ​ផ្តល់​ការ​ប្រឹក្សា​គ្រូ​ការសិក្សា​បែប​ Seminar​ ដែល​មួយ​បន្ទប់​មាន​និស្សិត12នាក់​ជាមួយ​សាស្ត្រា​ចារ្យ​ 2នាក់​ ក្នុង​អគារ​សិក្សា​ទំនើប​។ កម្មវិធី​នេះ​ក៏​មានការ​ចុះ​កម្ម​វិ​សិក្សា​ និង​សរសេរ​និក្ខេបបទ​បញ្ចប់​ការសិក្សា​ផង​ដែរ​ ដោយ​ក្នុង​ឆ្នាំ​ដំបូង​និស្សិត​ចំនួន​ 25នាក់​នឹង​ទទួល​បាន​អាហារូបករណ៍​ដើម្បី​សិក្សា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ជាផ្នែក​យ៉ាង​សំខាន់​មួយ​ដែល​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ កំពុង​យកចិត្ត​ទុកដាក់​ ព្រោះ​សមត្ថភាព​សិស្ស​អាច​ខ្លាំង​ទៅ​បាន​លុះត្រាតែ​មាន​គ្រូ​ខ្លាំង​ជាមុន​សិន​។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​យើង​ត្រូវ​បណ្តុះបណ្តាល​គ្រូ​ដែល​មាន​សមត្ថភាព​ខ្លាំង​ថ្មី​ៗជាច្រើន​ទៀត​ដើម្បី​បណ្តុះបណ្តាល​ទាំង​នៅក្នុង​ទីក្រុង​ និង​ពង្រាយ​តាម​គោលដៅ​នានា​ពេញប្រទេស​កម្ពុជា​៕

Advertisement