ធនាគារ​ជាតិ​កម្ពុជា សេចក្តីប្រកាសព័ត៌មាន ស្តីពី «ការផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់»

ធនាគារជាតិកម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី «ការផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់» នៅ​ថ្ងៃនេះ ក្នុងនោះ មាន​ការ​បញ្ជាក់​ថា នឹងចាត់វិធានផ្លូវច្បាប់ ចំពោះ «កម្ចីខុសច្បាប់» តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម និង​ខិតប័ណ្ណតាមទីសាធារណៈជា​ដើម​។

សេចក្ដីសម្រេច​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដោយយោង​តាមច្បាប់​ស្ដីពី គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ទាប់ពី​ស្ថាប័ន ឬ​បុគ្គលិក​មួយចំនួន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការផ្ដល់​ប្រាក់កម្ចី​ក្រៅច្បាប់ នេះ​បើតាម​ប្រកាស​របស់ ធនាគារជាតិ​កម្ពុជា។

ស្ថាប័ន​នេះ​ក៏បាន​ព្រមាន​ថា កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ស្ថាប័ន និង​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ផ្ដល់​ «កម្ចីខុសច្បាប់» តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម​ និង​​ខិតប័ណ្ណ​​នៅ​តាម​ទី​សាធារណៈ​ជា​ដើម​​ផងដែរ​។

ព័ត៌មានលម្អិត សូម​អាន​សេចក្ដី​ប្រកាស​របស់ ធនាគារ​ជាតិ​កម្ពុជា ខាងក្រោម​ ៖

Advertisement