មហាសេដ្ឋី ចេ​ហ្វ បេ​ហ្សូ​ស និង​មិត្តស្រី ដើរ​ទស្សនា​ព្រៃ អា​ម៉ា​ហ្សូ​ន

មហាសេដ្ឋី ចេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) និង​មិត្តស្រី ឡ​រ៉េ​ន សែន​ឆែ​ស (Lauren Sanchez) បានធ្វើ​ទស្សនកិច្ច ព្រៃ​អា​ម៉ា​ហ្សូ​ន ក្នុង​យុទ្ធនាការ​មនុស្សធម៌។

លោក ចេ​ហ្វ បេ​ហ្សូ​ស និង ឡ​រ៉េ​ន សែន​ឆែ​ស ធ្លាប់​ត្រូវបាន​គេ​មើលឃើញថា ស៊ីចង្វាក់​គ្នា​ក្នុង​រឿង​ជាច្រើន តាំងពី​ការរស់នៅ រហូតដល់​ការងារ​មនុស្សធម៌។ ថ្មីៗនេះ ម្ចាស់​ក្រុមហ៊ុន អា​ម៉ា​ហ្សូ​ន និង​មិត្តស្រី រួមដៃគ្នា​បង្កើត​គម្រោង ៣០x៣០ ដោយ​សន្យា​ការពារ​ផ្ទៃដី ៣០% របស់​ពិភពលោក មុន​ឆ្នាំ ២០៣។

អ្នក​ទាំងពីរ​ស្លៀកពាក់សាមញ្ញៗ ដោយ​ស្លៀកខោ​ខូវប៊យ និង​អាវ​សឺ​មី​ពណ៌​សបែប​វ័យក្មេង។ ឡ​រ៉េ​ន សែន​ឆែ​ស បាន​​ចែក​រំលែក​​អំពី​​ដំណើរ​​ទស្សនកិច្ច​ក្នុង ព្រៃ​អា​ម៉ា​ហ្សូ​ន របស់​ពួកគេ​នៅលើ Instagram ដោយមាន​វត្តមាន​រប​ស់ ប្រធានាធិបតី​កូ​ឡុំ​ប៊ី Ivan Duque៖ «មូលនិធិ​ផែនដី បេ​ហ្សូ​ស បាន​សន្យា​ផ្ដល់ ១ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ការពារ​ដី និង​សមុទ្រ​ក្នុង​ផ្ទៃក្រឡា ៣០% របស់​ពិភពលោក​រហូតដល់​ឆ្នាំ ២០៣។ ការប្រឹងប្រែង​របស់​យើង​នឹង​ផ្ដោតទៅលើ​តំបន់សំខាន់ៗទាក់ទង​នឹង​ជីវចម្រុះ មាន​ផ្ទុក​កាបូន​កម្រិត​ខ្ពស់ និង​តំបន់​ដែល​បណ្ដា​រដ្ឋាភិបាល​បានបង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត»។

មិត្តស្រី​របស់​មហាសេដ្ឋី​អាម៉េរិក ខាងលើ ក៏បាន​បន្ថែមថា មូលនិធិ​ផែនដី បេ​ហ្សូ​ស បាន​សន្យា​ផ្ដល់ ១៧១ លាន​ដុល្លារ ដើម្បី​ការពារ និង​កែលម្អ​ជួរ​ភ្នំ Andes និង​តំបន់​អភិរក្ស​សមុទ្រ​ឆ្លង​ព្រំដែន​ធំ​បំផុត​របស់​ពិភពលោក​ផងដែរ។

Advertisement