Apple ផ្ដល់ប្រាក់​លើកទឹកចិត្ត ចំនួន​ ១,០០០ ដុល្លារ ដល់​បុគ្គលិក​ដែល​ធ្វើការ​ពី​ផ្ទះ

ការិយាល័យ​កណ្ដាល​របស់​ Apple នៅ​ក្នុង​រដ្ឋ​ California សហរដ្ឋ​អាម៉េរិក

ខ្ទង់​ប្រាក់​ចំនួន​ ១,០០០ ដុល្លារ​ដែល​ប្រហាក់ប្រហែល​នឹង​តម្លៃ MacBook Air ១ គ្រឿង ត្រូវបាន Apple ផ្ដល់ជូន​បុគ្គលិក​សម្រាប់​ជួយ​ដល់​ការទិញ​ឧបករណ៍​ដើម្បី​ធ្វើការ​ពី​ចម្ងាយ។

យោងតាម Bloomberg ស្ថានការណ៍​ស្មុគស្មាញ​របស់ កូ​វីដ-១៩ ពិសេស​គឺ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង បានធ្វើឱ្យ Apple ត្រូវ​ពន្យារពេល​ដោយ​មិនមាន​កាលកំណត់ សម្រាប់​ការអនុញ្ញាតឱ្យ​បុគ្គលិក​វិល​ត្រលប់មក​ធ្វើការ​នៅ​ការិយាល័យ។ មុន​នោះ Apple បានប្រកាសថា ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នឹង​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ត្រលប់​ចូលធ្វើការ​របស់​បុគ្គលិក។ ក្រុមហ៊ុន​នេះ​ក៏បាន​សន្យា​ផ្ដល់ប្រាក់​លើកទឹកចិត្ត ១,០០០ ដុល្លារ/បុគ្គលិក​ម្នាក់ សម្រាប់​ការប្រើប្រាស់​ឧបករណ៍​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើការ​ពី​ផ្ទះ។

កាលពីដើម​ខែកក្កដា ក្រុមហ៊ុន Microsoft ក៏បាន​ប្រកាស​ផ្ដល់ប្រាក់ ១,៥០០ ដុល្លារ ដល់​បុគ្គលិក​គ្រប់រូប ក្រោយ​រយៈពេល ១ ឆ្នាំ ដែល​បាន​រង​ផលប៉ះពាល់​ពី កូ​វីដ-១។

ក្រៅពី Apple ក្រុមហ៊ុន Google និង Meta (Facebook) ក៏ត្រូវ​ពន្យារពេល​ថ្ងៃ​ត្រលប់​ចូលធ្វើការ​របស់​បុគ្គលិក​ផងដែរ ដោយសារតែ អូ​មី​ក្រុង។ បណ្ដា​ក្រុមហ៊ុនធំៗ ដូចជា Upwork និង Pinterest ជាដើម ក៏​កំពុងតែ​បិទទ្វារ​ការិយាល័យ ដោយ​ឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ ។ ចំណែក Spotify វិញ កន្លងមក​បានប្រកាស​កម្មវិធី​អនុញ្ញាតឱ្យ​បុគ្គលិក «ធ្វើការ​ពី​គ្រប់​ទីកន្លែង» ជា​រៀងរហូត ចាប់ពី​ខែកុម្ភៈ ឆ្នាំ ២០២។

ទម្រង់​នៃ​ការធ្វើការ​ពី​ចម្ងាយ​នឹងមិន​ត្រូវបាន​អនុវត្ត​ឡើយ សម្រាប់​បុគ្គលិក​លក់រាយ​នៅក្នុង​ហាង Apple Store ជាង ៥០០ កន្លែង​នៅ​ទូទាំង​ពិភពលោក៕

Advertisement