អ្នកឧកញ៉ា  ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បរិច្ចាគ​ទឹកប្រាក់​ចំនួន ២  លាន​ដុល្លារ អាមេរិក​បន្ថែមទៀត​ដើម្បី​ចូលរួម​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ របស់​ប្រទេស​ឡាវ

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប

អ្នកឧកញ៉ា  ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ដែលជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​លឿន​បំផុត​របស់​ ប្រទេស​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន ២ លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ឡាវ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១។ កាលពីដើម​ខែកញ្ញា​កន្ល​ង​មកនេះ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក៏បាន​បរិច្ចាគ​ថវិកា​ចំនួន ១ លាន​ដុល្លារ​អាមេរិក ម្តង​រួចមកហើយ។

អំណោយ​ទាំង​ពីរលើក​ត្រូវបាន​ធ្វើឡើង​ដោយ​ឆ្លើយតប​ទៅតាម​ការអំពាវនាវរ​បស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​បញ្ហា​កូ​វីដ-១៩ រវាង​ប្រទេសជិតខាង​ទាំងពីរ។

ការបរិច្ចាគ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​លោក ហ្គុ​យ ឆាយ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​តំណាង​ជំនួសមុខ​អោយ​អ្នកឧកញ៉ា  ចេ​ន ហ្ស៊ី។ អំណោយ​ទាំងពីរ​លើក​មាន​ទឹកប្រាក់​សរុប​ចំនួន ៣លាន​ដុល្លារ​អាមេរិក មាន​គោលបំណង​ជួយ​ប្រជាជន​ឡាវ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ។

សូម​បញ្ចា​ក់ថា ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ច្រើនជាងគេ​នៅលើ​ពិភពលោក អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែលជា​សហគ្រិន និង​ជា​អ្នកដឹកនាំ​អាជីវកម្ម​នៅក្នុង​តំបន់​មេគង្គ ដឹង​យ៉ាងច្បាស់​ពី​សារៈសំខាន់​នៃ​ធុរកិច្ច​កម្ពុជា​ក្នុង​ការជួយ​ដល់​ប្រទេសជិតខាង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ជា​សកល​នេះ។ ក្នុងនាម​ជា​សហគ្រាស​ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ក៏មាន​គោលបំណង​ចូលរួមចំណែក​ក្នុងតួនាទី​នៃ​ភាពជា​អ្នកដឹកនាំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​អំពី​កិច្ចការ​ក្នុង​តំបន់ ខណៈដែល​នេះ​ជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំងមូល។

ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​ក្រុមហ៊ុន​ពហុ​វិស័យ​ឈានមុខ​គេ​ដែលមាន​ក្រុមហ៊ុន​ជា​បុត្រ​ស័​ម្ព​ន្ធ​ដូចជា ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប; ធនាគារ​ព្រី​នស៍; ក្រុមហ៊ុន​ព្រី​នស៍​អចលនទ្រព្យ​ហ័ន​យូ; ក្រុមហ៊ុន Belt Road Capital Management ; ក្រុមហ៊ុន Awesome Global និង​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways បាន​ឈានមុខ​គេ​សម្រាប់​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម(CSR) នៅ​ឆ្នាំនេះ។ ជាមួយ​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម​នេះហើយ ទើប​ក្រុមហ៊ុន​ចាប់ផ្តើម​កម្មវិធី​អាហារូបករណ៍​ធំជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​គឺ «អាហារូបករណ៍ ចេ​ន ហ្ស៊ី» ។ លើសពីនោះ​ទៅទៀត ក្រុមហ៊ុន​ព្រីស​ន៍ ហូល​ឌី​ង គ្រុប បានទទួល​ពានរង្វាន់​អន្តរជាតិ​ចំនួន​ប្រាំបី និង​នៅតែ​រក្សាបាន​នូវ​ប្រតិបត្តិការ​អាជីវ​កម្ម បើទោះបី​ជាមាន​ឧបសគ្គខ្លះៗក៏ដោយ។

ចប់

អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (Prince Holding Group)

ព្រី​នស៍ ហូល​ឌី​ង គ្រុប  (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែលមាន  ក្រុមហ៊ុន​ជាច្រើន​ធ្វើការ​ផ្តោតលើ​វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​បម្រើសេវា​អតិថិជន។

អាជីវកម្មសំខាន់ៗរបស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​នៅ​កម្ពុជា រួមមាន​ក្រុមហ៊ុន​Prince Real Estate Group ក្រុមហ៊ុន​Prince Huan Yu Real Estate Group ធនាគារ​Prince Bank ក្រុមហ៊ុន​អាកាសចរណ៍​Cambodia Airways ក្រុមហ៊ុន​Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន​Awesome Global Investment Group។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងនេះ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​មាន​អាជីវកម្ម​ប្រមាណ​ជាង៨០នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​វិស័យ​ប្រណិត​ភាព​នៃ​ជីវិត ។ល។

ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ដែល​កើតចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង​ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល។

ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​កសាង​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​លំហូរ​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជាក់ស្តែង សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប កំពុងតែ​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍​និង​លំនៅដ្ឋាន ទីក្រុង​រាម នាពេលខាង​មុខ​ដែល​នឹង​ក្លាយជា​គម្រោង អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុងនោះដែរ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប មាន​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន១៦ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​តំបន់​ទាំងមូល។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ     រយៈពេល១០នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែល​ក្នុង​គោលបំណង​រួមចំណែក​ដល់​ការស្តារ សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ផងដែរ។

សម្រាប់​ការសាកសួរ​ព័ត៌មានផ្សេងៗអំពី​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប សូម​ទំនាក់ទំនង​ទៅកាន់៖

លោកស្រី លឹម ស៊ា​ង​ហេង
Two Way Public Relations
ទូរ​សព្ទ​លេខ៖ +៨៥៥ ៦៩ ៧៧៣ ៩៦១
អ៊ី​ម៉ែ​ល​៖[email protected]

Advertisement