មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ទូន្មាន​ដល់​កូន​ថា៖ មាន​ប្រការ​មួយ​ដែល​ត្រូវ​លាក់ ហើយ​បើ​កាន់តែ​អួត​បង្ហាញ នោះ​ជីវិត​នឹង​កាន់តែ​ជួប​ឧបសគ្គ

លោក John Davison Rockefeller Sr.

របៀប​ប្រៀនប្រដៅ​កូនចៅ​របស់​មហាសេដ្ឋី Rockefeller Sr. បាន​ជួយ​ឱ្យ​ត្រកូល​របស់លោក រក្សាបាន​នូវ​ភាពមានបាន​រហូតដល់ ៦ ជំនាន់។

យោងតាម​ស្ថិតិ ភាគច្រើន​នៃ​ត្រកូលអ្នកមានៗក្នុង​ប្រវត្តិសាស្ត្រ សុទ្ធតែ​ក្ស័យធន​នៅក្នុង​ជំនា​ន់ទី ២ ហើយ​ការដែល​រក្សាបាន​នូវ​ភាព​ស្ដុកស្ដម្ភ​ដល់​ជំនា​ន់ទី ៣ គឺជា​រឿង​លំបាក។ ប៉ុន្តែ ប្រការនេះ​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​គ្រប់​ករណី​ឡើយ។

នៅ សហរដ្ឋ​អាម៉េរិក ឆ្លងកាត់​រយៈពេល​ជាង ១០០ ឆ្នាំ ត្រកូល Rockefeller អាច​រក្សា​ភាពមានបាន​របស់​ពួកគេ​រហូតដល់​ជំនា​ន់ទី ។ មកដល់​ជំនា​ន់ទី ៧ ដោយមាន​សមាជិក ១៧៤ នាក់ ជា​អ្នក​ស្នង​មរតក ត្រកូល​នេះ​នៅតែ​អាច​រក្សាទ្រព្យ​បាន​ជាង ១១ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១។

អ្នក​ដំបូង​គេ​ដែល​បាន​នាំមក​នូវ​ភាពជោគជ័យ និង​ប្រាក់កាស​ហូរហៀរ​ដល់​ត្រកូល​នេះ​គឺ លោក John Davison Rockefeller Sr. (៨ កក្កដា ១៨៣៩ ដល់ ២៣ ឧសភា ១៩៣៧) ដែលជា​កំពូល​អ្នកជំនួញ ជា​សប្បុរសជន ជា​ជនជាតិ​អាម៉េរិក ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។

លោក John Davison Rockefeller Sr.

លោក John Davison Rockefeller Sr. គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ប្រេង Standard Oil និង​មាន​រហ័ស​នាម​ថា «ស្ដេច​អណ្ដូងប្រេង»។ ឆ្នាំ ១៩១៦ ទ្រព្យ​របស់ លោក John Davison Rockefeller Sr. ជិត​ស្មើនឹង ២% បើ​ធៀប​នឹង​តម្លៃ​សេដ្ឋកិច្ចជាតិ​របស់ សហរដ្ឋ​អាម៉េរិក ហើយ​បើសិន​គណនា​ទៅតាម​អតិផរណា នោះ​ពេលនេះ​ទ្រព្យ​របស់លោក​នឹងមាន​តម្លៃ​ប្រមាណ ៤១៨ ពាន់​លាន​ដុល្លារ។

នៅក្នុង​មួយជីវិត លោក John Davison Rockefeller Sr. បាន​សរសេរ​សំបុត្រ​ទុក​ទូន្មាន​កូនចៅ សរុប​ចំនួន ៣៨ ច្បាប់។ នៅក្នុង​សំបុត្រ​មួយ​នោះ លោក​បាន​ផ្ដែផ្ដាំ​ប្រការ​មួយ​ដល់​កូន ដែល​ប្រការនេះ​ធ្វើឱ្យ​មនុស្ស​ជាច្រើន​មានការ​ភ្ញាក់ផ្អើល៖ «មនុស្ស​ម្នាក់​ដែល​កាន់តែ​ឆ្លាត​វៃ​គឺជា​មនុស្ស​ដែល​កាន់តែ​ចេះ​ធ្វើ​ពុត​ជា​ល្ងង់»។

«បុគ្គល​ដែល​ក្រអែងក្រអោង អួត​អំពី​ភាព​ឆ្លាត​វៃ​របស់ខ្លួន​គឺជា​បុគ្គល​ល្ងង់ខ្លៅ។ ចំណែក​មនុស្ស​ដែល​ចេះ​ធ្វើ​ពុត​ជា​ល្ងង់ ទើប​ជាម​នុស្ស​ឆ្លាត​ពិតប្រាកដ» លោក John Davison Rockefeller Sr. បាន​សរសេរ​ដូច្នេះ​នៅក្នុង​សំបុត្រ​របស់លោក ដែល​ទុក​ប្រៀប​ប្រដៅ​ដល់​កូនចៅ៕

Advertisement