មហាសេដ្ឋី​ទូទាំង​សកលលោក រកបាន​ ១,៦០០,០០០,០០០,០០០ ដុល្លារ បន្ថែមទៀត ក្នុង​ឆ្នាំ ២០២១

យោងតាម​ស្ថិតិ​របស់ Forbes ឆ្នាំ ២០២១ បន្ត​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​មហាសេដ្ឋី​នៅ​ទូទាំង​ពិភពលោក ដែល​ភាគច្រើន​គឺ​ដោយសារ​ទីផ្សារ​មូល​ប​ត្រ។

ទស្សនាវដ្ដី Forbes ឱ្យដឹងថា មនុស្ស​ជាង ២,៦០០ នាក់ ដែលមាន​ទ្រព្យ​ចាប់ពី​ខ្ទង់ពាន់​ដុល្លារ​អាម៉េរិក នៅលើ​ពិភពលោក រកប្រាក់​បាន ១.៦ ទ្រី​លាន (១.៦ លាន​លាន ឬ ១,៦០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំ ២០២១ គិត​ត្រឹម​ថ្ងៃទី ៣ ធ្នូ ២០។ ជា​សរុប ពួកគេ​កាន់កាប់​ទ្រព្យ ១៣.៦ ទ្រី​លាន (១៣.៦ លាន​លាន ឬ ១៣,៦00,000,000,000) ដុល្លារ​អាម៉េរិក។

ក្រុម​មហាសេដ្ឋី​អាម៉េរិក នាំមុខគេ​នៅក្នុង​កំណើន​នេះ នៅពេល​រកបាន ៩៤៥ ពាន់​លាន​ដុល្លារ​បន្ថែមទៀត។ មូលហេតុ​សំខាន់​គឺ​ដោយសារ​ទីផ្សារ​មូល​ប​ត្រ​កើនឡើង។ ស​ន្ទ​ស្សន៍ S&P ៥០០ ឆ្នាំនេះ បាន​កើន ២១% ខណៈ Nasdaq កើន ៥០%។

លោក អ៊ីឡុន ម៉ាស (Elon Musk)

CEO របស់ Tesla លោក អ៊ីឡុន ម៉ាស (Elon Musk) មកដល់​បច្ចុប្បន្ន​គឺជា​អ្នក​ដែលមាន​ទ្រព្យ​កើនឡើង​លឿន​ជាងគេ​ក្នុង​ពិភពលោក ដោយ​រកបាន​ប្រាក់ ១១០ ពាន់​លាន​ដុល្លារ​បន្ថែមទៀត។ បច្ចុប្បន្ន លោក ម៉ាស មានទ្រព្យ​សរុប ២៦៦ ពាន់​លាន​ដុល្លារ ដោយសារ​ភាគហ៊ុន Tesla កើន ៤៤% ខណៈ SpaceX ត្រូវបាន​កំណត់​តម្លៃ​ខ្ពស់។

មហាសេដ្ឋី​លំដាប់​ទី ២ របស់​ពិភពលោក​គឺ ចេហ្វ ប៊េហ្សូស (Jeff Bezos)។ ម្ចាស់ Amazon នេះ មានទ្រព្យ​សរុប ១៩៦ ពាន់​លាន​ដុល្លារ។

លោក ចេហ្វ ប៊េហ្សូស

សហ​ស្ថាបនិក​របស់ Google គឺ ឡារី ផេក (Larry Page) រកបាន ៤៤ ពាន់​លាន​ដុល្លារ និង សឺរហ្គេ ប្រេន (Sergey Brin) រកបាន ៤២ ពាន់​លាន​ដុល្លារ ចំណែក នាយក​ប្រតិបត្តិ​របស់ Oracle លោកឡារី អេល្លីសឹន ( Larry Ellison) រកបាន ៣២ ពាន់​លាន​ដុល្លារ និង ស្ទេវ បាលម៉ឺរ (Steve Ballmer) ដែលជា​ម្ចាស់​ក្លិប​បាល់បោះ Los Angeles Clippers រកបាន ២៧ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ។

លោក ម៉ូកេស អេមបានី (Mukesh Ambani)

ក្រុម​មហាសេដ្ឋី​នៅ ឥណ្ឌា រកបាន​ប្រាក់​ច្រើនជាងគេ​លំដាប់​ទី ២ ក្នុង​ពិភពលោក ដោយ​រកបាន​សរុប ២១០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១។

ខូលីន ចេងហួង (Colin Zheng Huang)

រីឯ​ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​ចិន វិញ ឆ្នាំនេះ ទ្រព្យ​របស់​ពួកគេ​កើន​តែ ៤% ទាប​ជាង​ឆ្ងាយ ធៀប​នឹង ៦០% កាលពី​ឆ្នាំ ២០២១។ មូលហេតុ​គឺ​ដោយសារ​រដ្ឋាភិបាល​ចិន រឹតបន្តឹង​ការគ្រប់គ្រង​វិស័យ​នានា​នៅក្នុង​ស្រុក។ ទ្រព្យ​របស់​មហាសេដ្ឋី Jack Ma បាន​បាត់​ខ្លួន ២៣ ពាន់​លាន​ដុល្លារ ចំណែក ខូលីន ចេងហួង (Colin Zheng Huang)​ បាត់បង់ ៤៣ ពាន់​លាន​ដុល្លារ៕

Advertisement