គម្រោង​រោងចក្រ​កាត់ដេរ​របស់ Hong Wang Li (Cambodia) ​នឹង​​បង្កើត​​ការ​ងារ​បាន 400 កន្លែង

គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​សម្ភា​រៈវេច​ខ្ចប់​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Hong Wang Li (Cambodia) Co., Ltd. ទើប​តែ​ទទួលបាន​ការចុះបញ្ជី​ជា​ផ្លូវការនៅ​កម្ពុជា។

នា​ថ្ងៃទី 24 កុម្ភៈ 2023 នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន Hong Wang Li (Cambodia) ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​សម្ភា​រៈវេច​ខ្ចប់​គ្រប់​ប្រភេទ ដោយមាន​ទុន​សរុប 5 លាន​ដុល្លារ​អាម៉េរិក។

គម្រោង​ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​ដុង សាន់​សែ​ល ស្វាយរៀង ខេត្តស្វាយរៀង​នេះ នឹង​បង្កើត​ការងារ​បាន​ប្រមាណ 400 កន្លែង។

Advertisement