ការកែច្នៃលើរថយន្តអគ្គិសនី អាចដោះស្រាយបញ្ហាខ្វះថាមពលនៅទូទាំងពិភពលោក

រថយន្តអគ្គិសនី Nissan Leaf របស់​លោក Paul Kershaw

រថយន្ត​អគ្គិសនី​ទាំងឡាយ​អាច​ក្លាយជា​មធ្យោបាយ​ដ៏​អស្ចារ្យ​នៅក្នុង​ការរក្សា​ទុក​អគ្គិសនី​ដែល​បាន​ពី​ថាមពល​កកើត​ឡើងវិញ និង​អាច​បញ្ជូន​ចូលទៅក្នុង​បណ្ដាញ​អគ្គិសនី​នៅពេល​តម្រូវការ​ប្រើ​ប្រាស់​កើនឡើង​ខ្ពស់។ ជាង​នេះ អ្នកប្រើប្រាស់​ក៏​អាច​នឹងមិន​ត្រូវ​បង់ថ្លៃ​អគ្គិសនី​ប្រចាំខែ ដោយ​ប្រើប្រាស់​ការកែច្នៃ​ថ្មី​នេះ។

Paul Kershaw មិនមែនជា​ទេវតា ប៉ុន្តែ​បុរស​រូបនេះ​អាច​ទាញយក​ថាមពល​របស់​ខ្យល់ និង​ព្រះអាទិត្យសម្រាប់​ការ​ប្រើប្រាស់​តាម​តម្រូវ​ការ​។

ជា​រៀងរាល់​ព្រឹក​នៅឯ​ផ្ទះ​របស់ខ្លួន​ក្បែរ Cambridge ចក្រភព​អង់គ្លេស លោក​ Kershaw បញ្ចូល​ថាមពល​ឱ្យ​រថយន្ត​អគ្គិសនី Nissan Leaf របស់គាត់។ អគ្គិសនី​ដែល​គាត់​ប្រើ​គឺ​បានមកពី​ស្លាប​កង្ហារ​ប្រើ​កម្លាំង​ខ្យល់​ចំនួន ១២ គ្រៀង នៅ​ឯក​ស្ថានីយ​​ផលិត​អគ្គិសនី​ពី​​កម្លាំង​ខ្យល់ Red Tile និង​ស្ថានីយ​សូ​ឡារ Ryston។ ចាប់ពី​ព្រលប់ Kershaw ភ្ជាប់​ចរន្តអគ្គិសនី​ពី​រថយន្ត​របស់គាត់ ទៅឱ្យ​អ្នកជិតខាង​ដែល​ត្រូវការ​ចាំបាច់។

បុរស​វ័យ ៥១ ឆ្នាំ​ដែល​បាន​ចូលនិវត្តន៍​រូបនេះ មិនសូវ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ដែល​គាត់​មាន។ គាត់​ប្រើ​ម្ដងម្កាល ពេល​ដឹក​សុនក​ទៅ​គយគន់​ធម្មជាតិ។ លោក Kershaw ឱ្យដឹងថា «អារម្មណ៍​ដែល​ដឹងថា ខ្លួន​កំពុង​ធ្វើ​អ្វីមួយ​ដែល​ល្អ​គឺ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់។ វា​មិន​ត្រឹមតែ​ជា​រថយន្ត​នោះទេ…វា​គឺជា​ដំណោះស្រាយ» សម្រាប់​បញ្ហា​ខ្វះ​អគ្គិសនី។

លោក​ Kershaw ដឹក​សុនក​ដើរលេង

Kershaw គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ ៣៥០ នាក់​នៅ អង់គ្លេស ដែល​យក​អគ្គិសនី​ពី​រថយន្ត​ដើម្បី​ប្រើប្រាស់​ក្នុងផ្ទះ និង​ទីតាំង​អាជីវកម្ម ចាប់តាំងពី​ឆ្នាំ ២០១៨។ នេះ​គឺជា​ផ្នែក​មួយ​ដែល​ទើប​លេចធ្លោ​នៃ​ពាណិជ្ជកម្ម​តម្លៃ​ថាមពល​ខុសគ្នា ដែល​ត្រូវបាន​គេ​ស្គាល់​ថា V2G។

គំនិត​ច្នៃប្រឌិត​នៅទីនេះ​នោះ​គឺ ការ​បញ្ចូល​ថាមពល​អគ្គិសនី​នៅពេល​ថាមពល​កកើត​ឡើងវិញ​សល់​ច្រើន ពិសេស​នៅពេល​ថ្ងៃត្រង់ ហើយ​ក្រោយមក​បញ្ចេញ​អគ្គិសនី​នេះ​ត្រលប់​មកវិញ​នៅពេល​តម្រូវការ​​ប្រើប្រាស់​អគ្គិសនី​កើនឡើង​ខ្ពស់។ បច្ចេកវិទ្យា V2G អនុញ្ញាតឱ្យ​បណ្ដា​រថយន្ត​អគ្គិសនី បញ្ជូន​ថាមពល​ដែល​វា​បាន​ទាញ​យក​ពី​កម្ដៅ​ថ្ងៃ ឬ​កម្លាំង​ខ្យល់ ​ចូលទៅក្នុង​បណ្ដាញ​អគ្គិសនី។

បច្ចុប្បន្ន ក្រុមមនុស្ស​ដែល​ប្រើប្រាស់ V2G របស់ អង់គ្លេស គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការពិសោធ។ សកម្មភាព​នេះ​ក៏​អាច​ធ្វើបានតែ​​នៅលើ​រថយន្ត Nissan Leaf ប៉ុណ្ណោះ ហើយ​ថ្លៃ​ទិញ​ឧបការ​ណ៍​បញ្ចូល​ថាមពល​ឆ្លាត​វៃ គឺជា​ការឧបត្ថម្ភ​រប​ស់ រាជរដ្ឋាភិបាល។

លោក Kershaw បើក​​រថយន្អអគ្គិសនី Nissan Leaf របស់​គាត់​

ក៏ប៉ុន្តែ គេ​រំពឹងថា នៅពេល​មាន​រថយន្ត​អគ្គិសនី​ច្រើន​គ្រប់គ្រាន់ បច្ចេកវិទ្យា V2V នឹង​អាចបង្កើត​សមិ​ត្ថ​ផល​ល្អៗ​ជា​ច្រើន​សម្រាប់​អាកាសធាតុ ជួយ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​​អាច​ប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​បាន​ច្រើនជាង​បច្ចុប្បន្ន និង​ជៀសវាង​ការប្រើប្រាស់​ប្រេង​រ៉ែ ​ឧស្ម័ន ឬ​ធ្យូងថ្ម​ជាដើម ​នៅក្នុង​ការផលិត​អគ្គិសនី៕

ខាងក្រោម​គឺជា​រូប​ភាព​របស់​រថយន្ត​អគ្គិសនី Nissan Leaf ៖

លោក Paul Kershaw និង​រថយន្តអគ្គិសនី​របស់​គាត់

Advertisement