បារាំង គ្រោង​នឹង​​ចំណាយ ២០ ពាន់​​លាន​​អឺរ៉ូ «ដើម្បី​បង្កើន​លទ្ធភាព​ទិញ» ​ដល់​​ប្រជាពលរដ្ឋ

គណៈរដ្ឋមន្ត្រី​បារាំង បានបង្ហាញ​សេចក្ដីលម្អិត​នៃ​កញ្ចប់​ថិ​ការ​ជំនួយ​ដែលមាន​តម្លៃ ២០ ពាន់​លាន​អឺរ៉ូ (ប្រហែល ២០.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ដោះស្រាយ​បញ្ហា​អាទិភាព​ទីមួយ នោះ​គឺ​ការបង្កើន​លទ្ធភាព​ទិញ ក៏​ដូ​ជា​ទប់​ទល់នឹង​កំណើន​នៃ​អតិផរណា​ដែល បារាំង ថា​គ្រោង​នឹង​ឡើងដល់ ៥.៨% ក្នុង​ខែមិថុនា​កន្លងទៅ។

ខ្លឹមសារ​សំខាន់​នៅក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី «ការបង្កើន​លទ្ធភាព​ទិញ» សម្រាប់​ប្រជាជន របស់ រដ្ឋាភិបាល​បារាំង គឺ​ការ​ទប់​កំណើន​នៃ​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវបាន​ចាត់ទុកថា​ជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​អតិផរណា​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​កន្លង។

រដ្ឋាភិបាល​បារាំង នឹង​ពន្យារ​សុពលភាព​នៃ​វិធានការ​គ្រប់គ្រង​កំណើន​របស់​តម្លៃ​អគ្គិសនី​ឱ្យនៅ​ក្នុង​អត្រា ៤% និង​បង្កក​តម្លៃ​ឧស្ម័ន​រហូតដល់​ខែតុលា ២០២។ អត្រា​ជំនួយ ១៨ សេន សម្រាប់​ប្រេងសាំង ១ លីត្រ នឹង​ត្រូវបាន​ពន្យារ​រ​ហូត​ដល់​ខែកញ្ញា ហើយ​ក្រោយមក​បន្ថយ​បន្តិចម្ដងៗ មុនពេល​លុបចោល​នៅ​ខែធ្នូ ២០២។ ក្រៅពីនេះ គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប​ប្រហែល ១២ លាន​គ្រួ ក៏​នឹង​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយ​ផ្នែក​ថាមពល​ពី ១០០ ដល់ ៣០០ អឺរ៉ូ ផងដែរ។

រដ្ឋាភិបាល​បារាំង បានស្នើ​ឱ្យមាន​ការដំឡើង​ប្រាក់ខែ​ប្រចាំ​ឆ្នាំមុន​កាលកំណត់ ៤% ដល់​ពលរដ្ឋ​ដែល​បាន​ចូលនិវត្តន៍ និង ៣.៥% ដល់​មន្ត្រី​រដ្ឋការ​នៅក្នុង​ខែកក្កដា​នេះ។ ប្រការនេះ​នឹងធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកាជាតិ​អស់​ប្រហែល ៧.៥ ពាន់​លាន​អឺរ៉ូ​បន្ថែមទៀត។

ក្រៅពីនេះ សេចក្ដីព្រាងច្បាប់​ស្ដីពី «ការបង្កើន​លទ្ធភាព​ទិញ» របស់ រដ្ឋាភិបាល​បារាំង ក៏​ថែមទាំង​លើកឡើង​នូវ​វិធានការ​ហិរញ្ញវត្ថុ​ជាច្រើន​ផ្សេងទៀត​ដូចជា ការផ្ដល់​ជំនួយ​ដល់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប​ចំនួន ១០០ អឺរ៉ូ សម្រាប់​ថ្លៃ​អាហារ, ១០០ អឺរ៉ូ ដើម្បី​ត្រៀម​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី រួម​នឹង​ប្រាក់ឧបត្ថម្ភ ៥០ អឺរ៉ូ សម្រាប់​ក្មេង​ម្នាក់, ថ្លៃឈ្នួល​ផ្ទះ​ត្រូវបាន​កំណត់​មិនឱ្យ​ឡើង​លើសពី ៣.៥% រហូតដល់​ខែតុលា ២០២៣, ថ្លៃ​សេវា​ទូរទស្សន៍​រដ្ឋ ១៣៨ អឺរ៉ូ ត្រូវបាន​លុបចោល, ខ្ទង់​ប្រាក់​អាហារូបករណ៍​សម្រាប់​និស្សិត​នឹងត្រូវ​បង្កើន ៤% បន្ថែមទៀត។

តាម​គម្រោង សេចក្ដីព្រាងច្បាប់​ស្ដីពី «ការបង្កើន​លទ្ធភាព​ទិញ» ខាងលើ នឹងត្រូវ​បាន​នាយករដ្ឋមន្ត្រី​បារាំង Elisabeth Borne បញ្ជូន​ឡើងទៅ​កាន់​សភា​នៅ​ថ្ងៃទី ១៨ កក្កដា​ខាងមុខ ប៉ុន្តែ សេចក្ដីព្រាងច្បាប់​នេះ​ទំនងជា​នឹងត្រូវ​ជួប​ការជំទាស់​ពី​ក្រុមប្រឆាំង​នៅក្នុង​សភា៕

Advertisement