ក្រុម​ហ៊ុន​ Apple បាត់បង់​តំណែង​លេខ ១ ស្ដីពី​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ

ចំណែក​ទីផ្សារ iPhone របស់ Apple បាន​ថយ​មក​នៅក្រោម ២០% ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២២ ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​វិល​ត្រលប់មក​ជាប់​ចំណាត់ថ្នាក់​ទី ២ ស្ដីពី​ទូរស័ព្ទ​ឆ្លាត​វៃ​ដែល​លក់ដាច់​ជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី Samsung។

យោងតាម Canals ក្រុមហ៊ុន Apple ក្ដោប​ក្ដាប់​ទីផ្សារ ១៨%, Samsung និង Xiaomi ក្ដាប់បាន ២៤% និង ១៣% នៅក្នុង​រយៈពេល ៣ ខែ​ដំបូង នៃ​ឆ្នាំ ២០២។ បច្ចុប្បន្ន ថ្វីបើ​ស្ថិតិ​នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​គណនា​បឋម ប៉ុន្តែ​ចំណាត់ថ្នាក់​ផ្លូវការ​ក៏​ទំនង​នឹងមិន​មានការ​ប្រែប្រួល។ ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ Apple បាន​កាន់កាប់​ទីផ្សារ ២៣% ខ្ពស់​ជាងគេ​បង្អស់​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​នានា។

របាយការណ៍​របស់ Canalys ឱ្យដឹងថា បរិមាណ​ទូរស័ព្ទ​ដែល​បាន​លក់​ចេញ​នៅលើ​ទីផ្សារ​ទូទាំង​សកលលោក​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ បាន​ថយចុះ ១១% ធៀប​នឹង​ត្រីមាស​មុន​នោះ។

មូលហេតុ​នៃ​ការធ្លាក់ចុះ​ខាងលើនេះ​គឺ បណ្ដាលមកពី​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង, សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន, ការដាក់​បម្រាម​គោចរ​ព្រោះតែ កូ​វីដ-១៩ នៅ ប្រទេស​ចិន រួម​នឹង​កត្តា​ទំនិញ​ឡើងថ្លៃ។ នេះ​បើតាម​លោកស្រី Nicole Peng អនុប្រធាន​ទទួលបន្ទុក​ផ្នែក​ផលិតផល​ចល័ត​របស់ Canalys។

Advertisement