តម្លៃ​ប្រេង​ធ្លាក់ចុះ​បន្តបន្ទាប់ ក្នុង​គ្រា​ពិភពលោក សង្ឃឹមលើ​ភាពប្រសើរឡើង​ក្នុង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន និង អ៊ីរ៉ង់

ប្រេង​បាន​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​ក្នុងការ​ជួញដូរ ៥ លើក ក្នុងចំណោម ៦ លើកចុងក្រោយ​នេះ ដោយសារ​ទីផ្សារ​សង្ឃឹមលើ​ភាពប្រសើរឡើង​ក្នុង​កិច្ចចរចា​សន្តិភាពរ​វា​ង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បូករួម​នឹង​ការកើនឡើង​ខ្ពស់​នឹកស្មាន​មិន​ដល់​នៃ​ប្រេង​ក្នុង​ឃ្លាំង​អាម៉េរិក។ល។

តម្លៃ​ប្រេង Brent ក្នុងការ​ជួញដូរ​លើក​នេះ មានការ​ប្រែប្រួល​ប្រហែល ៦ ដុល្លារ (៩៧.៥៥ ដុល្លារ ដល់ ១០៣.៧០ ដុល្លារ) មុនពេល​បញ្ចប់​ការជួញដូរ​ក្នុងតម្លៃ ៩៨.០២ ដុល្លារ ថយចុះ ១.៨៩ ដុល្លារ/ធុង​បារ៉ែល។ តម្លៃ​ប្រេង Texas ខាងលិច របស់ អាម៉េរិក (WTI) ក៏​ធ្លាក់​ថ្លៃ ១.៤០ ដុល្លារ ប្រហាក់ប្រហែល ១.៥% ហើយ​បញ្ចប់​ការជួញដូរ​ក្នុងតម្លៃ ៩៥.០៤ ដុល្លារ/ធុង។

កត្តាចម្បងៗដែល​អូស​ប្រេង​ឱ្យ​ធ្លាក់​ថ្លៃ​រួមមាន ក្ដីសង្ឃឹម​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក៏ដូចជា​សញ្ញា​វិជ្ជមានខ្លះៗទាក់ទង​នឹង​ការស្ដារ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ រវាង អាម៉េរិក និង អ៊ីរ៉ង់ ដែល​អាច​ឈានទៅរក​ការអនុញ្ញាតឱ្យ សាធារណរដ្ឋ​អ៊ីស្លាម នេះ នាំចេញ​ប្រេង បើសិន​យល់ព្រម​កាត់បន្ថយ​មហិច្ឆតា​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយ​ក្លេ​អែរ។

Advertisement