មាស និង​ប្រេង​ឡើងថ្លៃ​ខ្ពស់ ព្រោះ​ខ្លាច អាម៉េរិក ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី

ប្រេង Brent ១ ធុង បាន​ឡើងថ្លៃ​ខ្ពស់ជាង​មុន​រាប់សិប​ដុល្លារ និង​មានពេលខ្លះ​ វា​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១៣៩ ដុល្លារ​អាម៉េរិក/ធុង​បារ៉ែល ខណៈ​មាស​ក៏​ឡើងថ្លៃ​លើសពី ២,០០០ ដុល្លារ/អោន។

បន្ទាប់ពី​បើកទ្វារ​ជួញដូរ​បាន​ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ មាស​ពិភពលោក​ប្រគល់​ភ្លាម មានតម្លៃ ១,៩៩៣ ដុល្លារ/អោន កើន  ២០ ដុល្លារ ធៀប​នឹង​មុនពេល​បើក​ការជួញដូរ។ ក្រោយមក តម្លៃ​មាស​ក៏​បន្ត​កើនឡើង រហូតដល់​លើសពី ២,០០០ ដុល្លារ/អោន។

ចំណែក​តម្លៃ​ប្រេង​ឆៅ​ក៏​កើនឡើង​ខ្ពស់។ ប្រេង Brent ព្រឹក​នេះ​មានពេលខ្លះ​កើន ១៨% ឡើងដល់ ១៣៩ ដុល្លារ/ធុង​បារ៉ែល។ បច្ចុប្បន្ន អត្រា​កើនឡើង​នៃ​តម្លៃ​ប្រេង​នេះ ស្ថិតនៅ​ត្រឹម ៩%។ មូលហេតុ​នៃ​ការឡើង​ថ្លៃ​នេះ​គឺ​បណ្ដាលមកពី រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken បាន​ថ្លែងថា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន និង​សម្ព័ន្ធមិត្ត កំពុង​ពិភាក្សា​អំពី​ការដាក់ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី នៅ​ចំពោះមុខ​សម្ពាធ​ពី​មជ្ឈដ្ឋាន​នានា​ដែល​ស្នើឱ្យ​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​កំពុង​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

Advertisement