ក្រុម​ហ៊ុន​ Microsoft ផ្អាក​លក់​ផលិត​ផល​ និង​សេវាកម្ម​នៅ​ រុស្ស៊ី​

អគារ​ដែល​មាន​ការិយាល័យ​របស់​ក្រុម​ហ៊ុន​ Microsoft នៅ​ មូស្គូ កាល​ពីដើម​ឆ្នាំ ២០១៨

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Microsoft Corp កាល​ពី​ថ្ងៃតី ៤ មីនា បាន​ឱ្យ​ដឹង​ថា នឹង​ផ្អាក​លក់​ផលិត​ផល​ និង​សេវាកម្ម​ថ្មី​នៅ​ ប្រទេស​រុស្ស៊ី ក្លាយ​ជា​ក្រុម​ហ៊ុន​លោក​ខាងលិច​ថ្មី​មួយ​ទៀត​ដែល​កាត់​ផ្ដាច់​សកម្ម​ភាព​ជំនួញ​ជាមួយ​ រុស្ស៊ី ក្រោយ​ពី​ប្រទេស​នេះ​បាន​បើក​ការ​ឈ្លាន​ពាន​នៅ​ អ៊ុយក្រែន​។

ក្រុម​ហ៊ុន​បស្ចិម​លោក​ជា​ច្រើន​ រួម​មាន​ Apple Inc, Nike និង Dell Technologies ជា​ដើម បាន​ផ្អាក​ការ​រកស៊ី​ជាមួយ​​ រុស្ស៊ី ក្នុង​គ្រាដែល​បណ្ដា​ប្រទេសលោក​ខាង​លិច​ ដាក់​ទណ្ឌកម្ម​។ កាលពី​ថ្ងៃទី ១ មីនា ក្រុម​ហ៊ុន​ Apple បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​បាន​ផ្អាក​រាល់​សកម្មភាព​លក់​ផលិត​ផល​របស់​ខ្លួន​នៅ រុស្ស៊ី​។

ចំពោះ​​ក្រុម​ហ៊ុន​ Microsoft លោក​ប្រធាន Brad Smith ប្រាប់​ថា ក្រៅ​ពី​ការ​ផ្អាក​ការ​លក់​ផលិត​ផល​ថ្មី ក្រុម​ហ៊ុន​ Microsoft ក៏ផ្អាក​មុខ​ជំនួញ​ដទៃ​ផ្សេង​ទៀត​របស់​ខ្លួន​នៅ​ រុស្ស៊ី ដោយ​យោង​ទៅ​តាម​បទបញ្ជា​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ ប្រឆាំង​នឹង​ រុស្ស៊ី ដែល​បាន​លើក​ទ័ព​ចូល​លុកលុយ​ ប្រទេស​អ៊ុយក្រែន​។

Advertisement