ទាហានជើងទឹកអាមេរិកាំងម្នាក់ដែលបម្រើការជូនប្រធានាធិបតីនៅសេតវិមាន ត្រូវបានរកឃើញថាវិជ្ជមានជាមួយCOVID-19 ដែលនេះកំពុងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យនៃការចម្លងមេរោគទៅប្រធានាធិបតី Donald Trump។
ប៉ុន្តែ India Times បានឱ្យដឹងថា មនុស្សយ៉ាងតិច8នាក់បានស្លាប់ និង5,000នាក់បានធ្លាក់ខ្លួនឈឺ។ ហេតុការណ៍នេះក៏បាននាំឱ្យប្រជាជនដែលរស់នៅក្នុងរង្វង់ចម្ងាយ3គមពីរោងចក្រគីមីខាងលើ មានការភ័យស្លន់ស្លោផងដែរ៕
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃទី4ឧសភា បានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានទប់ស្កាត់ “ការឈ្លានពាន” ពីដែនសមុទ្រ ហើយបានកម្ទេចទាហានស៊ីឈ្នួល8នាក់ និងចាប់ខ្លួនខ្មាន់កាំភ្លើងជាច្រើននាក់ រួមទាំងពលរដ្ឋអាមេរិកាំង2នាក់ ក្នុងនោះម្នាក់ឈ្មោះ Luke Denman អាយុ34ឆ្នាំ និងម្នាក់ទៀតឈ្មោះ Airan Berry អាយុ41ឆ្នាំ។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro
ទូរទស្សន៍វ៉េណេស៊ុយអេឡា កាលពីម្សិលមិញបានចាក់ផ្សាយវីដេអូមួយដែលមានឈ្មោះ Luke Denman កំពុងសារភាពកំហុសរបស់ខ្លួន។ នៅក្នុងវីដេអូនោះ Denman បានឱ្យដឹងថា ខ្លួនត្រូវបានអតីតទាហានពិសេសអាមេរិកាំងឈ្មោះ Jordan Goudreau ជ្រើសរើសកាលពីខែធ្នូ2019 ដោយសន្យាថា នឹងឱ្យប្រាក់ឈ្នួល100,000ដុល្លារដើម្បីបង្វឹកខ្មាន់កាំភ្លើងរាប់សិបនាក់ ក្នុងបំណងវាយដណ្ដើមព្រលានយន្តហោះមួយនៅទីក្រុង Caracas ដើម្បីចាប់ជំរឹត និងនាំខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ទៅកាន់សហរដ្ឋអាមេរិក។ Denman ក៏បាននិយាយថា “ប្រធានាធិបតី Donald Trump” នៅពីក្រោយការវាយឆ្មក់នេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសវ៉េណេស៊ុយអេឡា Tarek William Saab មុននោះបានចោទប្រកាន់បក្សប្រឆាំងដែលមានលោក Juan Guaido ជាដើមថា បានចុះកិច្ចសន្យាជួលទាហានស៊ីឈ្នួល ដោយប្រើប្រាស់ខ្ទង់ប្រាក់ពីគណនីរបស់បណ្ដាក្រុមហ៊ុនប្រេងរបស់រដ្ឋដែលកំពុងត្រូវបានសហរដ្ឋអាមេរិកកាន់កាប់។ លោករដ្ឋមន្ត្រីក៏បានបង្ហាញអំពីរូបភាពនៃកិច្ចសន្យារវាង Guaido និង Goudreau ដើម្បីជាភ័ស្ដុតាងទៀតផង។
ភាគីអាមេរិកាំង មានប្រធានាធិបតី Donald Trump និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Mark Esper រួមនឹងរដ្ឋមន្ត្រីការបរទេស Mike Pompeo សុទ្ធតែបានច្រានចោលការចោទប្រកាន់ពីភាគីប្រទេសវ៉េណេស៊ុយអេឡា ដែលថា សហរដ្ឋអាមេរិកនៅពីក្រោយខ្នងការវាយឆ្មក់របស់ក្រុមទាហានស៊ីឈ្នួល៕