ក្វាងទុង បិទស្ពានឆ្លងសមុទ្រ ​ដោយ​សារ​ឃើញ “ញ័ររំពើករំពើន” ខុសប្រក្រតី (មានឃ្លីប)

ក្វាងទុង បិទស្ពានឆ្លងសមុទ្រ ដោយសារឃើញ “ញ័ររំពើករំពើន” ខុសប្រក្រតី (មានឃ្លីប)

ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់រដ្ឋចិន បានរាយការណ៍ថា កាលពីថ្ងៃអង្គារ(ទី5ឧសភា) អាជ្ញាធរនៃមណ្ឌលក្វាងទុង ភាគខាងត្បូងរបស់ចិន បានបិទស្ពានឆ្លងកាត់សមុទ្រមួយកន្លែងជាបណ្ដោះអាសន្ន ដោយសារតែរកឃើញការញ័ររំពើករំពើនយ៉ាងខុសប្រក្រតី។

មន្ត្រីប៉ូលិសក្នុងតំបន់ បានបញ្ជាក់ឱ្យដឹងថា មានការចេញបញ្ជា ហាមការធ្វើចរាចរណ៍ទាំង 2ខាងរបស់ស្ពាន ហ៊ូមឹន(Humen Bridge) ដែលភ្ជាប់ទីក្រុងក្វាងចូវ ទីក្រុងចម្បងរបស់ក្វាងទុង និងទីក្រុងតុងកួន។

អាជ្ញាធរក្នុងតំបន់បានបន្ថែមថា ការបញ្ជាឱ្យបិទស្ពានមួយនេះ គឺជាវិធានការសុវត្ថិភាពមួយ ក្រោយពីកំណាត់ស្ពានមួយកន្លែងកើតមានការញ័ររំពើករំពើនឡើង-ចុះ ក្រោមកម្លាំងខ្យល់បក់បោកខ្លាំង៕

ប្រភព៖ សាព័ត៌មានបរទេស

Advertisement